ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ជំរុញ សហភាពអឺរ៉ុប ឲ្យត្រៀមទណ្ឌកម្ម លើរុស្ស៊ី ជុំវិញរឿង លោក Navalny

បរទេស៖រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas នៅថ្ងៃចន្ទនេះ បានជំរុញសមភាគីសហភាពអឺរ៉ុបរបស់លោកឲ្យផ្តល់ភ្លើងខៀវ ចំពោះទណ្ឌកម្មប្រឆាំងមន្ត្រីរុស្ស៊ី ដែលទទួលខុសត្រូវចំពោះការដាក់ពន្ធនាគារលោក Alexei Navalny។

សំណើរបស់ទីក្រុងប៊ែកឡាំង គឺជាការត្រួសត្រាយផ្លូវ ដើម្បីឲ្យដាក់ទណ្ឌកម្មនៅខែក្រោយ ហើយជាអ្វីដែលសហភាពអឺរ៉ុបមាន សមាជិក២៧ប្រទេសនិយាយថា គួរតែត្រូវបានគេមើលឃើញ ជាសារមួយជូនលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ថាការពិភាក្សានិងការតវ៉ា ត្រូវតែអនុញ្ញាតក្នុងប្រទេសរុស្ស៊ី។

នៅពេលមកដល់ទីក្រុងព្រួចសែល លោក Heiko Maas បានមានប្រសាសន៍ថា “ខ្ញុំពេញចិត្តក្នុងការបញ្ជាឲ្យត្រៀមរៀបចំទណ្ឌកម្មបន្ថែមទៀត នៅក្នុងបញ្ជីនៃបុគ្គលជាក់លាក់នានា” ហើយលោកបន្តថា ទណ្ឌកម្មកំពុងតែគួរឲ្យចាប់អារម្មណ៍ ដោយលោក Navalny មិនត្រឹមតែត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារនៅដើមខែនេះនោះទេ ប៉ុន្តែក៏ឲ្យធ្វើការងារនៅក្នុងជំរុំពលកម្មផងដែរ។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីការទូតនានា រំពឹងថាសហភាពអឺរ៉ុបនឹងដាក់បម្រាមធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិលើសម្ពន្ធមិត្តរបស់លោក ពូទីន នៅខែក្រោយ នៅពេលដែលអ្នកជំនាញប្រមូលបានភ័ស្តុតាង ដើម្បីទប់ទល់នឹងបញ្ហាប្រឈមផ្នែកច្បាប់៕ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top