ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា នៅខេត្តជ្វាលិច របស់ប្រទេសឥណ្ឌូនេស៊ី បានរងការជន់លិចយ៉ាងខ្លាំង ដោយសារគ្រោះទឹកជំនន់ ។
ដោយសារតែភ្លៀងធ្លាក់យ៉ាងគំហុក បានបង្កជាគ្រោះទឹកជំនន់ឡើង នៅក្នុងទឹកដីខេត្តជ្វាលិច របស់ប្រទេសឥណ្ឌូនេស៊ី និងលំហូនៃទឹកទន្លេ Citarum River បានហូរខ្លាំងផងដែរ ។
លំនៅដ្ឋានពលរដ្ឋជាច្រើននៅក្នុងខេត្តនេះ ហ៊ុមព័ទ្ធជុំវិញទៅដោយទឹកល្ហល្ហាច ។
ការធ្វើដំណើរនៅតាមដងផ្លូវជួបការលំបាក ដោយសារទឹកជន់លិចគ្រប់កន្លែង នៅក្នុងខេត្តជ្វាលិច នៃប្រទេសនេះ ។
គ្រោះទឹកជំនន់នេះ បានបង្កឡើងដោយសារកម្រិតទឹកភ្លៀង ដែលបានធ្លាក់ចុះខ្លំាង បង្កជាទឹកជំនន់គិតត្រឹមថ្ងៃចន្ទ ម្សិលមិញ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា