ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា បេសកកជនពិសេសជាន់ខ្ពស់មួយរូបនៅប្លុកអឺរ៉ុបបានលើកឡើងថា រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ បានឯកភាពគ្នាក្នុងការស្នើឲ្យមានការដាក់ទណ្ឌកម្មទៅលើក្រុមមន្ត្រីរុស្ស៊ី សម្រាប់ការដាក់ពន្ធនាគារដល់ការរិះគន់វិមានក្រឹមឡំាង គឺលោក Alexei Navalny និងបានដាក់គោលដៅទៅលើការធ្វើរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ទៅលើរឿងរឹបអូសអំណាចរបស់ខ្លួន ។
សហភាពអឺរ៉ុប នឹងដាក់សម្ពាធជាមួយនឹងការដាក់ទណ្ឌកម្មប្រឆំាងនឹងយោធារបស់មីយ៉ាន់ម៉ា ទៅលើការធ្វើរដ្ឋប្រហាររបស់ខ្លួននៅក្នុងខែនេះ ហើយក៏នឹងត្រូវកាត់ផ្តាច់ជំនួយមួយចំនួនផងដែរ ។
លោក Josep Borrell ប្រធានគោលការណ៍បរទេសប្រចាំនៅសហភាពអឺរ៉ុប បានថ្លែងថា “យើងបានធ្វើការឯកភាពគ្នាលើនយោបាយ ដើម្បីដាក់បញ្ចូលនូវទណ្ឌកម្មនានាដែលជាគោលដៅទទួលខុសត្រូវរបស់យោធាដែលបានធ្វើរដ្ឋប្រហារ និងអត្ថប្រយោជន៍នៃសេដ្ឋកិច្ចរបស់ពួកគេ” ។
លោកបានបញ្ជាក់ថា “រាល់ការគាំទ្រផ្នែកហិរញ្ញវត្ថុទាំងអស់ពីប្រព័ន្ធអភិវឌ្ឍន៍របស់យើងដើម្បីគាំទ្រដល់ការកែទម្រង់រដ្ឋាភិបាល គឺបានដកចេញផងដែរ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា