បរទេស៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងបង្អស់ ដែលនឹងត្រូវចាក់ជូននាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា គឺត្រូវធ្វើឡើង ដោយក្រុមហ៊ុន AstraZeneca នេះបើយោងតាម រដ្ឋមន្រ្តីសុខភាពសាធារណៈ លោក Anutin Charnvirakul ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Anutin Charnvirakulថា « វាសំខាន់ណាស់ ដែលឧត្តមសេនីយ៍ប្រាយុទ្ធ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងគេ ពីព្រោះគាត់ជាមេដឹកនាំប្រទេស។ ជាធម្មតាវានឹងមានដំណើរការ វាយតម្លៃហានិភ័យ ដោយនាយកដ្ឋានត្រួតពិនិត្យជំងឺ ដែលជានីតិវិធី ស្តង់ដាររអន្តរជាតិទទួលយក ប៉ុន្តែវាមិនមែនជាការរើសអើងទេ” ។
លោករដ្ឋមន្រ្តីសុខាភិបាល ច្បាស់ជាចង់លុបបំបាត់ភាព ច្របូកច្របល់នៅមុនថ្ងៃ ដែលលោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា លោកនឹងចាក់វ៉ាក់សាំងជាលើកដំបូង ដើម្បីបង្កើនទំនុកចិត្តលើវ៉ាក់សាំង ក្នុងចំណោមប្រជាជន។
វេជ្ជបណ្ឌិតម្នាក់ បានព្រមានវ៉ាក់សាំងដំបូងបង្អស់ ដែលនឹងមកដល់ប្រទេសថៃ នៅថ្ងៃពុធគឺវ៉ាក់សាំង Sinovac ដែលផលិតនៅប្រទេសចិន ត្រូវបានធ្វើតេស្តតែលើក្រុមអាយុ ១៨-៥៩ឆ្នាំ ហើយប្រសិទ្ធភាព និងផលប៉ះពាល់របស់វា មិនត្រូវបានគេដឹង នៅក្នុងក្រុមអាយុផ្សេងទៀតទេ៕ ប្រែសម្រួលៈ ណៃ តុលា