បរទេស៖ រដ្ឋមន្ត្រីករបរទេសរបស់សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានព្រមព្រៀងគ្នាដាក់ទណ្ឌកម្មលើ ថ្នាក់ដឹកនំារដ្ឋាភិបាលយោធាមីយ៉ានម៉ា ជុំវិញការធ្វើរដ្ឋប្រហារ និងប្រទេសរុស្ស៊ី ពីបទចាប់ឃុំខ្លួនមេដឹកនាំប្រឆាំង គឺលោក Alexey Navalny។
យោងតាមប្រភពព័ត៌មានមួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រៅពីនេះសហភាពអឺរ៉ុប ក៏បានចុះបញ្ជីខ្មៅមន្ត្រីវេណេស៊ុយអេឡាជិត ២០នាក់ ពីបទធ្វើឲ្យប៉ះពាល់ដល់ លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។
លោក Josep Borrell ជាតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងទីក្រុងព្រួចសែលថា សមាជិកទាំង២៧ របស់សហភាពអឺរ៉ុប បានព្រមព្រៀងគ្នាដាក់ ទណ្ឌកម្មលើយោធាមីយ៉ានម៉ា ស្របពេលមានសេចក្តីរាយការណ៍ អំពីការកើនឡើងនៃអំពើហិង្សា ក្នុងប្រទេសប្រឆាំងអ្នកតវ៉ា។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ព្រឹត្តិការណ៍ទាំងនេះ គឺជារឿងគួរឲ្យព្រួយបារម្ភក្រៃលែង ហើយប្រជាជនកំពុង រងការសម្លាប់នៅក្នុងបាតុកម្ម។ យើងថ្កោលទោសជាខ្លាំង ចំពោះរដ្ឋប្រហារយោធា និងអំពើហិង្សាដែលមិនអាចទទួលយកបាន ទៅលើបាតុករសន្តិភាពបែបនេះ” ៕
ប្រែសម្រួល៖ ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
