Covid-19

ឥណ្ឌា ព្រមានពីស្ថានភាពកូវីដ១៩ កាន់តែអាក្រក់ និងពង្រីកការចាក់វ៉ាក់សាំង

បរទេស៖ ប្រទេសឥណ្ឌានៅថ្ងៃពុធនេះបានប្រកាស អំពីការពង្រីកកម្មវិធី ចាក់ថ្នាំវ៉ាក់សាំងរបស់ខ្លួន ប៉ុន្តែបានព្រមានថា ការបំពានទម្រង់ការស្តីពីមេរោគកូរ៉ូណា អាចនឹងធ្វើឲ្យមានការផ្ទុះ ឆ្លងកាន់តែអាក្រក់ឡើង នៅក្នុងរដ្ឋជាច្រើន។

ជិតរយៈពេលមួយខែក្រោយ រដ្ឋមន្ត្រីសុខាភិបាលប្រកាសថា ជម្ងឺកូវីដ១៩ត្រូវបានទប់ស្កាត់នោះ រដ្ឋនានា ដូចជារដ្ឋ Maharashtra នៅភាគខាងលិច និងរដ្ឋ Kerala នៅភាគខាងត្បូងជាដើម បានរាយការណ៍ពីការកើនឡើងក្នុងករណីឆ្លង ស្របពេលដែលការស្ទាក់ស្ទើរ ចិត្តបានកើនឡើង ជុំវិញការពាក់ម៉ាស់ និងគម្លាតទំនាក់ទំនងសង្គម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលបាននិយាយប្រាប់ថា “ភាពធូររលង់ណាមួយ ក្នុងការអនុវត្តវិធានការតឹងរឹង ទប់ស្កាត់ការឆ្លងរាលដាល ជាពិសេសក្នុងពេលមានសម្ពាធនៃវីរុសថ្មី អាចនឹងធ្វើស្ថានភាពនេះកាន់តែធ្ងន់ធ្ងរ”។

គួរបញ្ជាក់ថា ទិន្នន័យក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញថា ការឆ្លងជម្ងឺកូវីដ១៩របស់ឥណ្ឌា ស្ថិតនៅក្នុងលំដាប់ខ្ពស់បំផុតទី២ ក្នុងពិភពលោក ដោយមានចំនួន ១១,០៣ករណី ហើយចំនួនអ្នកស្លាប់បានកើនឡើង ខ្ពស់ក្នុងពេលពីរសប្ដាហ៍ពី ១០៤នាក់ទៅ ១៥៦.៥៦៧នាក់ ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top