ព័ត៌មានអន្តរជាតិ

ទូតខ្មែរនៅបារាំងប្រកាសថា អាជ្ញាធរបារាំង អនុញ្ញាតឲ្យចេញ-ចូលប្រទេសគេ ក្នុងករណីចាំបាច់បំផុត

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង ប្រកាសឲ្យប្រជាពលរដ្ឋ សិស្ស និងនិស្សិតខ្មែរដឹងថា អាជ្ញាធរបារាំងកំពុងអនុវត្តវិធានការ រឹតបន្ដឹងការធ្វើដំណើរចេញ-ចូល បារាំង ជាមួយប្រទេសដែលមិន ស្ថិតនៅក្នុងតំបន់អឺរ៉ុប ដោយអាចអនុញ្ញាតឲ្យធ្វើដំណើរបាន លុះត្រាតែមានករណីចាំបាច់បំផុត និងតម្រូវឲ្យមានលិខិតបញ្ជាក់ ពីមូលហេតុផ្ទាល់ខ្លួន ដូចជាគ្រួសារ ឬសុខភាព ឬផ្នែកវិជ្ជាជីវៈ ដោយភ្ជាប់ឯកសារយោង ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top