ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ស្នើកូរ៉េខាងត្បូង នូវលទ្ធភាពទទួលបាន ទ្រព្យសម្បត្ដិរបស់ខ្លួន ដែលត្រូវបានបង្កក

តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif កាលពីថ្ងៃពុធ បានអំពាវនាវឱ្យសាធារណរដ្ឋកូរ៉េ ផ្តល់ឱ្យធនាគារកណ្តាលអ៊ីរ៉ង់ នូវលទ្ធភាពទទួលបានទ្រព្យសម្បត្តិរបស់ខ្លួន នៅក្នុងធនាគារកូរ៉េខាងត្បូង ដោយសារតែការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។

ក្នុងរយៈពេលពីរឆ្នាំកន្លះ ទំនាក់ទំនងរវាងទីក្រុងតេអេរ៉ង់ និង សេអ៊ូល បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយការផ្លាស់ប្តូរខុសច្បាប់ របស់ធនាគារកូរ៉េខាងត្បូង ដើម្បីបង្កកទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់។

លោក Zarif ត្រូវបានគេដកស្រង់សម្ដី ដោយលើកឡើងថា“ សាធារណរដ្ឋកូរ៉េ គួរតែផ្តល់លទ្ធភាពដល់ទ្រព្យសម្ប ត្តិដែលត្រូវបានរារាំង នៅក្នុងធនាគាររបស់ខ្លួន“ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។

លោកបានបន្ថែមថា ប្រជាជនអ៊ីរ៉ង់ ត្រូវការធនធានរូបិយវត្ថុទាំងនោះ ដើម្បីជួយពួកគេ ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងរាលដាល នៃវីរុសឆ្លងទម្រង់ថ្មីនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធអភិបាល នៃក្រុមហ៊ុន CBI លោក Abdolnaser Hemmati បានឲ្យដឹងថា ទីក្រុងសេអ៊ូល បានយល់ព្រមបញ្ចេញប្រាក់ ចំនួនមួយពាន់លានដុល្លារអាមេរិក ជាការដោះដូរដំបូង នៃទឹកប្រាក់ចំនួន ៧ ពាន់លានដុល្លារ នៅក្នុងទ្រព្យសម្បត្តិ ដែលត្រូវបានរារាំង៕ ដោយ ៖ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top