ព័ត៌មានអន្តរជាតិ

អាមេរិក-កូរ៉េខាងត្បូង កំពុងប្រឹក្សាយោបល់គ្នា លើទ្រព្យសម្បត្ដិរបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកដោយទណ្ឌកម្ម 

សេអ៊ូល៖ អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងពិភាក្សាគ្នាជុំវិញលទ្ធភាពនៃការប្រគល់ ទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលជាប់គាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីនតោន។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ បានឲ្យដឹងថា ទោះយ៉ាងណាលោក Ned Price មិនបានកត់សម្គាល់ថា មិនមានមូលនិធិអ៊ីរ៉ង់ណាត្រូវបានបញ្ចេញនោះទេ។

អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានប្រាប់សន្និសីទកាសែតប្រចាំថ្ងៃមួយថា“ រដ្ឋាភិបាលកូរ៉េខាងត្បូង បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនបានបញ្ចេញថវិកាចំនួន ១ ពាន់លានដុល្លារអាមេរិកដល់អ៊ីរ៉ង់នោះទេ” ។

សុន្ទរកថារបស់លោកធ្វើឡើងភ្លាមៗ បន្ទាប់ពីរដ្ឋាភិបាលក្រុងតេអេរ៉ង់ បានអះអាងថា ក្រុងសេអ៊ូល នឹងបញ្ចេញប្រាក់ចំនួន ១ ពាន់លានដុល្លារក្នុងចំណោម ៧ ពាន់លានដុល្លារ ដែលនៅតែជាប់គាំងនៅធនាគារកូរ៉េខាងត្បូងដោយសារតែការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

លោក Price លើកឡើងថា “យើងនៅតែបន្តពិគ្រោះយោបល់ជាមួយកូរ៉េខាងត្បូង ខ្ញុំជឿជាក់ថាក្រសួងការបរទេសរបស់ពួកគេ បានចេញសេចក្តីថ្លែងការណ៍មួយលើបញ្ហានេះ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ទ្រព្យសម្បត្តិអ៊ីរ៉ង់ ដែលជាប់គាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងត្រូវប្រគល់ឲ្យវិញបន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយសហរដ្ឋអាមេរិក” ។

សហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងជំរុញឱ្យអ៊ីរ៉ង់គោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរពហុភាគី ដែលគេស្គាល់ថាជាផែនការសកម្មភាពរួម (JCPOA) ដែលក្រុងវ៉ាស៊ីនតោន បានដកខ្លួនចេញកាលពីខែឧសភា ឆ្នាំ២០១៨ ក្នុងរដ្ឋបាលអតីតប្រធានាធិបតីលោកដូណាល់ ត្រាំ។

រដ្ឋបាលថ្មីរបស់លោក ចូ បៃដិន បានផ្តល់ការវិលត្រឡប់ទៅក្នុងកតិកាសញ្ញានេះ ប្រសិនបើអ៊ីរ៉ង់គោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ដែលជាសកម្មភាពមួយ ដែលនឹងនាំឱ្យមានការដកហូតនូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើទីក្រុងតេរ៉ង់ជាបន្ទាន់។

ភាពបន្ទាន់របស់ក្រុងសេអ៊ូល ក្នុងការដោះស្រាយជាមួយទ្រព្យសម្បត្តិអ៊ីរ៉ង់ បានកើតឡើងបន្ទាប់ពីអ៊ីរ៉ង់ បានចាប់នាវាដឹកប្រេងកូរ៉េខាងត្បូងមួយគ្រឿងរួមជាមួយនាវិក ២០ នាក់កាលពីខែមុនទោះបីជាប្រទេសមជ្ឈឹមបូព៌ា ទទូចថាការរឹបអូសយកគ្មានអ្វីពាក់ព័ន្ធនឹងមូលនិធិរបស់ខ្លួនដែលបានត្រូវបានបង្កកនៅប្រទេសកូរ៉េខាងត្បូងក៏ដោយ៕ដោយ ឈូក បូរ៉ា

To Top