ព័ត៌មានអន្តរជាតិ

Biden នឹងជំរុញផលិតកម្ម បន្ទះឈីបខណៈដែល សកលលោកកំពុងជួបប្រទះបញ្ហាកង្វះខាតខ្លាំង

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលី

នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាប្រធានាធិបតី អាមេរិកលោក Joe Biden នឹងធ្វើការស្វែងរកលទ្ធភាព ស្នើសុំច្បាប់ដែលអាចទំលាក់ កញ្ចប់មូលនិធីមួយឲ្យអាមេរិកមានសមត្ថភាព អាចផលិតបន្ទះឈីបទ្រង់ទ្រាយ ធំខណៈដែលបច្ចុប្បន្នការផ្គត់ផ្គង់ដែលមានភាពខ្វះខាត បានធ្វើឲ្យ ផលិតកម្មផលិតរថយន្តនិង ផលិតកម្មផ្សេងទៀតកំពុងជួបការរាំងស្ទះ។

មន្ត្រីរដ្ឋបាលជាច្រើនរូបបាននិយាយថាលោក Biden ក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាល ពីថ្ងៃពុធក្នុងគោលបំណងដើម្បីដោះស្រាយបញ្ហាកង្វះឈីប អេឡិចត្រូនិកពិភពលោក និងបានក្លាយទៅជាអ្វីដែលបានធ្វើឱ្យសេតវិមាននិងសមាជិកសភា របស់ខ្លួនមានការព្រួយបារម្ភខ្លាំង។

គួរឲ្យដឹងដែរថាបញ្ហាកង្វះខាតបន្ទះឈីប គឺមានភាពកាន់តែធ្ងន់ធ្ងរដោយសារតែវិរុសរាតត្បាតកូវីដ គឺត្រូវបានគេដឹងថាជាប្រធានបទនៃការពិភាក្សារវាងលោក Biden និងក្រុមអ្នកតំណាងនៃ គណៈបក្សទ្វេភាគីរបស់សហរដ្ឋអាមេរិកនៅឯសេតវិមាន កាលពីថ្ងៃពុធម្សិលមិញនេះ។

Ford Motor Co ថ្មីៗនេះបាននិយាយថាដោយសារកង្វះខាតបន្ទះឈីបវាបានធ្វើឲ្យផលិតកម្មរបស់ខ្លួន ត្រូវបានកាត់បន្ថយអស់២០ភាគរយនៅក្នុងត្រីមាសដំបូងខណៈដែល General Motors Co វិញបាននិយាយថាបញ្ហាដូចគ្នានេះបានធ្វើឲ្យខ្លួនត្រូវបង្ខំចិត្តកាត់បន្ថយផលិតកម្មនៃ រោងចក្រជាច្រើននៅទូទាំងអាមេរិកកាណាដានិងមិកស៊ិកូ ផងដែរហើយនឹងធ្វើការវាស់វែងឡើងវិញនៅក្នុងខែមិនា ខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី

To Top