វ៉ាស៊ីនតោន៖ អនុប្រធានអគ្គសេនាធិការ ចំរុះសហរដ្ឋអាមេរិក បានឲ្យដឹងថា សមត្ថភាពប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិក គឺផ្តោតលើប្រទេសកូរ៉េខាងជើង យ៉ាងច្បាស់ហើយត្រូវតែបន្តទៅមុខដើម្បីឆ្លើយតបនឹងការគំរាមកំហែង ដែលកំពុងវិវត្តចេញពីប្រទេសនេះ។
ឧត្តមសេនីយ៍ John Hyten បានអះអាងថាកូរ៉េខាងជើង បង្កការគំរាមកំហែងជាបន្ទាន់មួយដល់សហរដ្ឋអាមេរិក ក្នុងនោះប្រទេសនេះមានសក្តានុពលពិតប្រាកដក្នុងការប្រើប្រាស់អាវុធរបស់ខ្លួនប្រឆាំងនឹងសហរដ្ឋអាមេរិក។
អគ្គមេបញ្ជាការកងទ័ពអាកាស បានប្រាប់សន្និសីទដែលរៀបចំដោយក្រុមអ្នកជំនាញ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិថា“ សមត្ថភាពការពារមីស៊ីលជាតិរបស់យើង គឺផ្តោតយ៉ាងច្បាស់លើប្រទេសកូរ៉េខាងជើង នៅពេលនេះមិនមែនផ្តោតលើប្រទេសចិន រុស្ស៊ី និងអ៊ីរ៉ង់ នោះទេ” ។
លោកបានបន្ថែមថា“ យើងកំពុងចាប់ផ្តើមសំឡឹងមើលទៅអ៊ីរ៉ង់ ពីព្រោះអ៊ីរ៉ង់ នៅតែបន្តផលិតមីស៊ីល តាមរបៀបដ៏សំខាន់ ហើយយើងត្រូវតែអាចឆ្លើយតបចំពោះបញ្ហានោះ” ហើយទោះយ៉ាងណាក៏ដោយលោកបានគូសបញ្ជាក់ពីតម្រូវការ ដើម្បីបន្តរក្សា និងអភិវឌ្ឍសមត្ថភាពការពារប្រឆាំងនឹងកូរ៉េខាងជើង៕ដោយ ឈូក បូរ៉ា