Covid-19

ទីក្រុងហូជីមិញ ទីក្រុងហាណូយ និងតំបន់៥ផ្សេងទៀត នៅវៀតណាម នឹងបើកសាលារៀនឡើងវិញ នៅខែមីនាខាងមុខ

បរទេស៖ យោងតាមក្រសួងអប់រំ និងបណ្តុះបណ្តាល ប្រទេសវៀតណាម បានឱ្យដឹងថា ទីក្រុងហូជីមិញ និងខេត្ត-ក្រុងចំនួន ៦ផ្សេងទៀត គ្រោងនឹងបើកសាលារៀនឡើងវិញនៅថ្ងៃទី១ ខែមីនាខាងមុខ បន្ទាប់ពីមានការពន្យាពេល ២សប្តាហ៍ ចំពោះការបន្តការគ្រោងទុក នៅពេលវិស្សមកាលបុណ្យចូលឆ្នាំថ្មី បញ្ចប់នៅពាក់កណ្តាលខែកុម្ភៈនេះ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ទីក្រុង ហាណូយ អាចបើកសាលារៀនឡើងវិញនៅថ្ងៃអង្គារ (២ មីនា) ប្រសិនបើស្ថានភាពនៃជំងឺកូវីដ-១៩ ស្ថិតក្រោមការគ្រប់គ្រង (ថ្ងៃទី ២ ខែមីនា នឹងជាកាលបរិច្ឆេទដែលគ្មានការឆ្លងរោគរយៈពេល ១៤ ថ្ងៃ) ។ នេះបើយោងតាមអាជ្ញាធរក្រុង។

គណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញកាលពីថ្ងៃពុធ បានអនុម័តសំណើរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល ឱ្យបើកឡើងវិញនៅថ្ងៃច័ន្ទ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ត្រូវបានគ្រប់គ្រងយ៉ាងល្អ។ នាយកដ្ឋានបាននិយាយថា ឪពុកម្តាយភាគច្រើនចង់ឱ្យកូន របស់ពួកគេទៅសាលារៀន។

ដើម្បីត្រៀមខ្លួនសម្រាប់ការ បើកឡើងវិញរដ្ឋបាលបានអំពាវនាវ ឱ្យមានការបោសសំអាត បាញ់ថ្នាំសម្លាបមេរោគនៅតាមសាលារៀន និងអនុវត្តវិធានការបង្ការ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top