Covid-19

មេដឹកនាំអ៊ីស្រាអែលនិងបារ៉ែន ពិភាក្សាពីបញ្ហាអ៊ីរ៉ង់ និងផែនការថ្នាំវ៉ាក់សាំង

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងព្រះរាជ្ជទាយាទប្រទេសបារ៉ែន ព្រះអង្គម្ចាស់ Sheikh Salman bin Hamad Al Khalifa នៅថ្ងៃព្រហស្បតិ៍នេះ បានពិភាក្សាគ្នាអំពីបញ្ហាអ៊ីរ៉ង់ និងការចូលរួមដែលអាចទៅរួច នៃរដ្ឋនៅតំបន់ឈូងសមុទ្រ ក្នុងការបង្កើតផែនការថ្នាំវ៉ាក់សាំង នៅក្នុងប្រទេសអ៊ីស្រាអែល។

គួរបញ្ជាក់ថា ប្រទេសបារ៉ែននិងសហភាពអារ៉ាប់រួម បានធ្វើចំណងមិត្តភាព ឲ្យមានភាពប្រក្រតី ជាមួយអ៊ីស្រាអែល នៅថ្ងៃទី១៥ ខែកញ្ញា ជាផ្នែកនៃក្តីព្រួយបារម្ភរួមគ្នា ស្តីពីប្រទេសអ៊ីរ៉ង់ ក្នុងកិច្ចព្រមព្រៀងមយ ដែលសម្របសម្រួល ដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា លោក Netanyahu និងព្រះអង្គម្ចាស់ Khalifa បានចេញសេចក្តីថ្លែងការណ៍ ស្តីពីកិច្ចសន្ទនាគ្នាតាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែមានសេចក្តីប្រកាសបារ៉ែនប៉ុណ្ណោះ លើកឡើងពីរឿងអ៊ីរ៉ង់។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋបារ៉ែន បាននិយាយលើបណ្ដាញសង្គមធ្វីតធ័រថា កិច្ចសន្ទនារបស់មេដឹកនាំទាំងពីរ បានសង្កត់ធ្ងន់ លើភាពសំខាន់សម្រាប់ប្រទេសក្នុងតំបន់ ត្រូវចូលរួមក្នុងកិច្ចពិភាក្សាគ្នាណាមួយ ស្តីពីឯកសារនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់៕ ប្រែសម្រួល៖ប៉ាង កុង

To Top