Covid-19

ជប៉ុន ត្រៀមដកស្ថានភាពអាសន្ននៃជំងឺកូវីដ-១៩ សម្រាប់ខេត្តចំនួន ៥

តូក្យូ៖ ប្រទេសជប៉ុន នៅថ្ងៃសុក្រនេះ កំពុងត្រៀមដកស្ថានភាព គ្រាអាសន្នលើជំងឺកូវីដ-១៩ សម្រាប់អាណាខេត្តចំនួន ៥ ដែលស្ថានការណ៍បានប្រសើរឡើង ទោះបីតំបន់ទីក្រុងតូក្យូ ទំនងជានឹងត្រូវរក្សាទុក ក្នុងគ្រាអាសន្នក៏ដោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រភពព័ត៌មានបានឲ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga ត្រូវបានគេរំពឹងថា នឹងដកភាពអាសន្នសម្រាប់អាណាខេត្ត Aichi, Gifu, Osaka, Kyoto និង Hyogo នៅចុងខែកុម្ភៈនេះ ជាមួយនឹងស្ថានភាពរបស់ខេត្តហ្វូគូកា នៅតែស្ថិតក្រោមការត្រួតពិនិត្យឡើងវិញ ដោយសារតែបញ្ហា ប្រព័ន្ធសុខាភិបាលរបស់ខ្លួន នៅតែបន្ត។

ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ការដករយៈពេលគ្រាអាសន្ន សម្រាប់អាណាខេត្ត ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងត្រូវបានបញ្ចប់នៅឯកិច្ចប្រជុំ របស់ក្រុមបុគ្គលិក ដែលមានមេរោគឆ្លងរបស់រដ្ឋាភិបាល បន្ទាប់ពីការពិភាក្សា ពីសុខភាពសាធារណៈ និងអ្នកជំនាញផ្សេងទៀត។

អាណាខេត្តនានា នឹងត្រូវបានអនុញ្ញាតឱឲ្យដកភាពអាសន្ន ប្រសិនបើស្ថានភាពរបស់ពួកគេ តបានប្រសើរឡើងពីស្ថានភាពអាក្រក់បំផុតនៅលើកំរិត ៤ថ្នាក់របស់រដ្ឋាភិបាល៕ ដោយ៖ ឈូក បូរ៉ា

To Top