ព័ត៌មានអន្តរជាតិ

ក្រុមមេអាវលឿង ត្រូវបានតុលាការជាន់ទាបថៃ កាត់ទោស អោយជាប់ពន្ធនាគារ

បាងកក ៖ ចាប់ពីថ្ងៃទី២៤ – ២៥ ខែកុម្ភ: ឆ្នាំ២០២១ តុលាការជាន់ទាប់ថៃ បានបើកសវនាការលើសាលក្រមពីបទបះបោររួមគ្នា និងទោសក្បត់ជាតិ នៃក្រុមមូលនិធិ ដើម្បីប្រជាធិបតេយ្យប្រទេស ថៃ (ក.ប៉.ប៉.ស) ចំនួន ៣៩នាក់ ដែលមានលោក ស៊ូថេប ថឿកស៊ូបាន់ ជាមេចលនា និងជាអតីតឧបនាយករដ្ឋមន្ត្រី សម័យលោក អាភីស៊ិត វ៉េឆាជីវ៉ាក់ ។

តុលាការជាន់ទាប់ថៃ នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានសម្រេចដាក់ទោស លើមេចលនាសំខាន់ៗ របស់លោក ស៊ូថេប ទាំង ៣៩នាក់ ឲ្យជាប់ពន្ធនាគារចាប់ពី១ឆ្នាំ ដល់ ៧ឆ្នាំ និងអ្នកខ្លះត្រូវបានធានា ឲ្យនៅក្រៅឃុំ ដោយឡែកមេចលនាកំពូល មិនត្រូវអនុញ្ញាត ឲ្យធានានៅក្រៅឃុំ មានក្រោយពីបញ្ចប់សវនាការ ជនសង្ស័យត្រូវបញ្ជូនទៅពន្ធនាគារ ពិសេសបាងកកដូចជា ៖
លោក ស៊ូថេប ថឿកស៊ូបាន់ មេចលនា ជាប់ពន្ធនាគារ ៥ឆ្នាំ
លោក ណាត់ថាផុន ថីបសុវណ្ណ រដ្ឋមន្ត្រីក្រសួងអប់រំ ជាប់ពន្ធនាគារ ៦ឆ្នាំ ១៦ខែ
លោក ភុតផុង ប៉ុនណះកាន់ រដ្ឋមន្ត្រី ឌីជីថល ជាប់ពន្ធនាគារ ៧ឆ្នាំ
លោក ថាវ៉ន សេននៀម រដ្ឋមន្ត្រីគមនាគមន៍ ជាប់ពន្ធនាគារ ៥ឆ្នាំ
លោក សុវិត ថងប្រាក់ស៊ើត មេចលនាអតីតសង្ឃឯករាជ្យ ជាប់ពន្ធនាគារ ៤ឆ្នាំ ៨ខែ
អ្នកនាង អាន់ឆាក់ ផៃរ៉ាក់ ជាប់ពន្ធនាគារ ១ឆ្នាំ ។

រឿងក្តីបទបះបោររួមគ្នា និងទោសក្បត់ជាតិ បានកើតឡើងក្នុងអំឡុង ខែវិច្ឆិកាឆ្នាំ ២០១៣ ដល់ខែមីនាឆ្នាំ ២០១៤ បង្កចលាចលបិទទីតាំងរដ្ឋាភិបាល បិទទីក្រុងបាងកក និងរារាំងមិនឲ្យប្រជាជន ចេញទៅបោះឆ្នោតជាតិថៃ សម័យលោកស្រី យីង ឡាក់ ។

យោងតាមសេចក្តីសម្រេច របស់តុលាការជាន់ទាប់ថៃ បានប្រកាសថាជនសង្ស័យទាំង ៣៩នាក់មានសិទ្ធិផ្តឹងទាស់ទៅឧទ្ទរណ៍បន្ត៕
ប្រែសម្រួល ៖ តូមាតូ

To Top