ញូវយ៉ក៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជាង ២,៥លាននាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
ចំនួនអ្នកស្លាប់ទូទាំងពិភពលោក បានកើនឡើងដល់ ២។ ៥០១,៦២៦ នាក់ដែលមានចំនួនសរុបជាង ១១២,៧ លានករណីនៅទូទាំង ពិភពលោកគិតត្រឹមម៉ោង ១២ និង២៤ នាទីម៉ោងនៅក្នុងស្រុក នេះបើយោងតាមទិន្នន័យរបស់ CSSE បានបង្ហាញ។

សហរដ្ឋអាមេរិក នៅតែជាប្រទេសដែលរងគ្រោះ ខ្លាំងជាងគេដោយមានអ្នកឆ្លង ២៨,៣៤៨,២៥៩ ករណី និងមានអ្នកស្លាប់ ៥០៦,៥០០ នាក់ ដែលស្មើនឹងជាង ២៥ភាគរយ នៃចំនួនអ្នកផ្ទុក មេរោគនៅលើពិភពលោក និងច្រើនជាង ២០ភាគរយ នៃចំនួនអ្នកស្លាប់ទូទាំងពិភពលោក។
ប្រទេសប្រេស៊ីល មានអ្នកស្លាប់ចំនួន ២៤៩,៩៥៧ នាក់។ ប្រទេសម៉ិកស៊ិក បានជំនួសប្រទេសឥណ្ឌា ដោយក្លាយជាប្រទេស ដែលមានអ្នកស្លាប់ច្រើនជាងគេទី ៣ នៅលើពិភពលោក គឺ ១៨២,៨១៥ នាក់។ ប្រទេសដែលមានអ្នកស្លាប់ជាង ៨ ម៉ឺននាក់ក៏រួមមានឥណ្ឌា អង់គ្លេស អ៊ីតាលី បារាំង និងរុស្ស៊ីផងដែរ។
ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ -១៩ បានឈានដល់ដំណាក់កាលសំខាន់ ដែលមានត្រឹមតែ ១លាននាក់នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២០ ហើយចំនួននេះបាន កើនឡើងទ្វេដងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១៕
ដោយ ឈូក បូរ៉ា
