បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជំនួបរបស់លោក ជាមួយរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ មិនមែនជាការគាំទ្ររដ្ឋប្រហារយោធា នៅក្នុងប្រទេសជិតខាងមួយនេះ នោះទេ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក ប្រាយុទ្ធ មិនបានប្រើពាក្យថា ធ្វើរដ្ឋប្រហារយោធានោះទេ ប៉ុន្តែទំនងជាឆ្លើយតប ទៅនឹងការរិះគន់អំពីកិច្ចជំនួបនេះ។
លោកនាយករដ្ឋមន្រ្តីបាននិយាយថា លោកបានជួបជាមួយ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi ភ្លាមៗ មុនពេលលោក Wunna Maung Lwin របស់មីយ៉ាន់ម៉ា ទៅទៀត ។ វាជាការសំដែងការគួរសម នៅក្នុងទំនាក់ទំនងអន្តរជាតិកិច្ចប្រជុំ បានឆ្លើយតបទៅនឹងការស្នើសុំនេះ។ វាមិនមានន័យថាខ្ញុំគាំទ្រអ្វីទាំងអស់។
ឧត្តមសេនីយ៍ប្រាយុទ្ធបាននិយាយថា ការវិវឌ្ឍន៍នយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានពិភាក្សាដូចជាបញ្ហាដូចជា ការចូលដោយខុសច្បាប់ ក៏ដូចជាការរីករាលដាលនៃ Covid-19 ។
លោកបាននិយាយថា នយោបាយរបស់មីយ៉ាន់ម៉ា គឺជាបញ្ហាក្នុងស្រុក ហើយប្រទេសនីមួយៗ មានបញ្ហាផ្សេងៗគ្នា៕ ប្រែសម្រួលៈ ណៃ តុលា