ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងដកបម្រាម ដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន ចំនួន៦តំបន់ លើកលែងតែក្រុងតូក្យូ

តូក្យូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ថា លោក Yoshihide Suga នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងនៅថ្ងៃសុក្រនេះថា រដ្ឋស្ថិតក្នុងគ្រាមានអាសន្ន ដោយសារវីរុសកូរ៉ូណា នឹងត្រូវដកចេញមួយសប្តាហ៍មុនគ្រោងការ សម្រាប់ខេត្តចំនួន៦ ទោះបីជាយ៉ាងនេះក្តី តំបន់សំខាន់នៅតូក្យូ នឹងនៅតែរក្សាដដែល ស្ថិតនៅអំឡុងពេលសង្គ្រោះបន្ទាន់នៅពេលនេះ ។

ខេត្ត Aichi, Gifu, Osaka, Kyoto, Hyogo និងខេត្ត Fukuoka នឹងយល់ឃើញថា ស្ថិតក្នុងអំឡុងពេលមានគ្រាអាសន្ន ដែលបានចេញវិញ នៅចុងបញ្ចប់ខែកុម្ភៈនេះ ដែលជាការកំណត់អាទិភាព នៅថ្ងៃទី០៧ ខែមីនា ខណៈដែលតំបន់ទាំងនេះ បានឆ្លងជំងឺ រួមទាំងក្រុមសម្របសម្រួលវេជ្ជសាស្ត្រដែលបានសន្មត់ថា នឹងមានភាពប្រសើរឡើង ។

អំឡុងពេលដកចេញគ្រាអាសន្ននេះដែរ សម្រាប់ខេត្តដែលបានជ្រើសរើស ត្រូវបានបញ្ចប់នៅក្នុងកិច្ចប្រជុំមួយរបស់ក្រុមអន្តរាគមន៍កូរ៉ូណា របស់រដ្ឋាភិបាល បន្ទាប់ពីមានកិច្ចប្រជុំសុខាភិបាល និងក្រុមអ្នកជំនាញការផ្សេងទៀត នៅរសៀលថ្ងៃសុក្រនេះ ។

លោក Suga បានថ្លែងនៅក្នុងកិច្ចប្រជុំមួយស្តីពីក្រុមអន្តរាគមន៍កូរ៉ូណារបស់រដ្ឋាភិបាលថា “វាមានសារសំខាន់ណាស់ យើងមិនបណ្តោយឲ្យវិធានការការពាររបស់យើងថយចុះនោះទេ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top