បរទេស ៖ ការចំណាយលើកិច្ចការពារជាតិ លើសកលលោក បានឈានដល់ចំណុចខ្ពស់ថ្មីមួយ នៅក្នុងឆ្នាំ២០២០ ដោយសហរដ្ឋអាមេរិក បានចំណាយច្រើនជាង ប្រទេសដទៃទៀត ហើយប្រទេសចិន ឈរនៅក្នុងលេខរៀងទីពីរ នេះបើយោងតាមទិន្នន័យ ចេញដោយវិទ្យាស្ថានអន្តរជាតិ សិក្សាយុទ្ធសាស្ត្រ នៅក្នុងសប្ដាហ៍នេះ ។
វិទ្យាស្ថានអន្តរជាតិសិក្សាយុទ្ធសាស្ត្រ បានធ្វើការវិភាគលើចំនួនពីទិន្នន័យតុល្យភាពយោធាបូក និងបានរកឃើញថា ការចំណាយលកិច្ចការពារជាតិសកល បានកើនឡើង នៅក្នុងឆ្នាំ២០២០ ឈានដល់ទឹកប្រាក់១,៨៣ពាន់ពាន់លានដុល្លារ។
តាមសេចក្តីរាយការណ៍ វិទ្យាស្ថានអន្តរជាតិសិក្សាយុទ្ធសាស្ត្រនេះ បាននិយាយបន្តទៀតថា សហរដ្ឋអាមេរិក ដែលបានចំណាយប្រាក់៧៣៨ពាន់លានដុល្លារ លើកិច្ចការពារជាតិក្នុងឆ្នាំ២០២០នោះ គឺមានភាគរយដល់ទៅ៤០,៣ភាគរយនៃការចំណាយលើការពារជាតិពិភពលោក។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា តាមរបាយការណ៍បាននិយាយថា ការចំណាយលើការពារជាតិ ពិភពលោកសរុបទាំងអស់ បានកើនឡើងចំនួន៣,៩ភាគរយលើសតួលេខឆ្នាំ២០១៩៕
ប្រែសម្រួល៖ប៉ាង កុង