ព័ត៌មានអន្តរជាតិ

តារាសម្តែងដៃគូឥតខ្ចោះជាមួយ ទិនហ្វី ទទួលមរណភាព ក្នុងវ័យ ៧០ឆ្នាំ ដោយសារជំងឺមហារីកថ្លើម

បរទេស៖ លោក Richard Ng Man-tat ជាតារាសម្តែងជើងចាស់និងជាតារាកំប្លែងនៅក្នុងឧស្សាហកម្មភាពយន្តហុងកុងបានទទួលមរណភាពក្នុងអាយុ ៧០ ឆ្នាំ នៅថ្ងៃសៅរ៍នេះ ដោយសារតែជំងឺមហារីកថ្លើម។ នេះបើយោងតាម CCTV និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត។ 

យោងតាម TWITTER របស់សារព័ត៌មាន Global Time បានឱ្យដឹងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា លោក Richard Ng Man-tat ធ្លាប់បានធ្វើការជាមួយតារាសម្តែងនិងអ្នកដឹកនាំរឿងហុងកុង StephenChow និងបានសម្តែងក្នុងខ្សែភាពយន្តរឿងប្រឌិតបែបវិទ្យាសាស្ត្រចិន TheWanderingEarth ក្នុងឆ្នាំ ២០១៩ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top