ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីម្នាក់ របស់អូស្ត្រាលី រងការចោទប្រកាន់ រំលោភបំពានផ្លូវភេទ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាសមាជិកជាន់ខ្ពស់មួយរូប របស់រដ្ឋាភិបាលអូស្ត្រាលី បច្ចុប្បន្នត្រូវបានទទួលរងការចោទប្រកាន់ ករណីរំលោភបំពានផ្លូវភេទមួយ តាំងតែពីទសវត្សឆ្នាំ១៩៨០។

ក្រុមប៉ូលីសហព័ន្ធអូស្ត្រាលី AFP កាលពីថ្ងៃសុក្របានធ្វើការផ្ញើលិខិតមួយជូនទៅដល់លោកនាយករដ្ឋមន្ត្រី Scott Morrison និងសមាជិកជាន់ខ្ពស់រដ្ឋាភិបាលផ្សេងទៀត នៃគណបក្សកាន់អំណាចរបស់ខ្លួនដូចជាលោក Penny Wong និង Sarah Handon-Young ដើម្បីស្នើសុំឲ្យពួកគេជួយគាំទ្រឲ្យមានការចាត់ការតាមវិធានការ ច្បាប់ចំណោះករណីចោទប្រកាន់មួយនេះ។

នៅក្នុងលិខិតដែលបានសរសេរចោទប្រកាន់ ទៅលើរដ្ឋមន្ត្រីមួយរូបដោយមិនបានបញ្ចេញ អត្តសញ្ញាណនៅឡើយដោយស្ត្រីម្នាក់ដែលនាងធ្លាប់បាន អះអាងថាត្រូវបានគាត់ចាប់រំលោភនៅក្នុងគ្រាដែលនាងមានអាយុ១៦ឆ្នាំ កាលពីឆ្នាំ១៩៨៨។នាងបានដាក់ពាក្យប្តឹងនេះ តាំងតែពីខែកុម្ភៈប៉ុន្តែបានសម្រេចដកបណ្តឹងមកវិញ៤ខែក្រោយមកហើយ មួយថ្ងៃបន្ទាប់ក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងបាត់ទៅ។

ប៉ូលីសរបស់អូស្ត្រាលី បានហៅសកម្មភាពនិងករណីទោសនេះ មិនអាចលើកលែងបាននោះទេ គឺជាបញ្ហាដ៏អាក្រក់ហើយចាំបាច់ត្រូវតែស្វែងរកមុខពិត និងកាត់ទោសបុគ្គលម្នាក់នោះឲ្យបាន៕

ប្រែសម្រួល៖ស៊ុនលី

To Top