បរទេស៖ កាលពីថ្ងៃសុក្រទី២៦ខែកុម្ភៈម្សិលមិញនេះ អជ្ញាធរទទួលបន្ទុកកិច្ចការងារវ៉ាក់សាំង កូវីដរបស់អាមេរិក CDC បានប្រកាសថាវ៉ាក់សាំងប្រមាណជា៧០ ៤៥៤ ០៦៤ដូសត្រូវបានធ្វើការចាក់ជូនពលរដ្ឋរបស់ខ្លួន នៅទូទាំងប្រទេសហើយប្រមាណជា៩៤ ៣០០ ៩១០ដូសទៀតត្រូវបានចែកចាយរួចទៅហើយ។
វ៉ាក់សាំងដែលត្រូវបានប្រើប្រាស់នោះ ត្រូវបានគេដឹងថាមានទាំង Moderna និង Pfizer ផងដែរហើយគិតត្រឹមថ្ងៃសុក្រម្សិលមិញដូចគ្នាអ្នកដែលអាចទទួលបាន វ៉ាក់សាំងដូសដំបូងនិងទី២គឺមានប្រមាណជា៤៧ ១៨៤ ១៩៩នាក់ ខណៈដែលអ្នកទទួលបានវ៉ាក់សាំងដូសទី២នៅត្រឹមថ្ងៃ សុក្រម្សិលមិញមាន២២ ៦១៣ ៣៥៩ដូស។
កាលពីថ្ងៃព្រហស្បតិ៍ទី២៥ ខែកុម្ភៈវ៉ាក់សាំងប្រមាណជា៦៨ ២៧៤ ១១៧ដូសត្រូវបានចាក់បានរួចរាល់ហើយវ៉ាក់សាំងប្រមាណជា៩១ ៦៧៣ ០១០ដូសត្រូវបានចែកចាយទៅកាន់តំបន់នានាទូទាំងប្រទេស។
ក្នុងនោះផងដែរគេសង្កេតឃើញដែរថា វ៉ាក់សាំងប្រមាណជា៦ ៩៣៣ ០៧១ដូសត្រូវបានចាក់ជូនក្រុមមនុស្ស ដែលរស់នៅក្នុងមជ្ឈមណ្ឌលថែរក្សាចាស់ជរា៕
ប្រែសម្រួល៖ស៊ុនលី