តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ថា ទីភ្នាក់ងារព័ត៌មានរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងវេជ្ជាសាស្ត្រអប់រំរបស់ប្រទេសអ៊ីរ៉ង់ បានលើកឡើ់ងកាលពីថ្ងៃសុក្រថា ប្រទេសអ៊ីរ៉ង់ នឹងក្លាយជាប្រទេសដែលផលិតវ៉ាក់សំាងកូវីដ១៩ធំបំផុត នៅក្នុងនិទាឃរដូវរបស់អ៊ីរ៉ង់ ដែលចាប់ផ្តើមឡើងនៅថ្ងៃទី២០ ខែមីនាខាងមុខ ។
លោក Saeed Namaki ត្រូវបានដកស្រង់សម្តីដែលបានថ្លែងថា “ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់យុវជនអ៊ីរ៉ង់ យើងនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលធ្វើការផលិតវ៉ាក់សាំងកូវីដ១៩ធំបំផុត នៅលើពិភពលោក នៅក្រោយនិទាឃរដូវ” ។
លោក Namaki បានថ្លែង់ថា “ផ្អែកតាមគម្រោងការ យើងនឹងផលិតវ៉ាក់សាំង នៅនិទាឃរដូវ” ។
ដោយបានបន្ថែមថា ហើយ “យើង់់់នឹងរំពឹងថា អាចមានសមត្ថភាពដើម្បីត្រួតពិនិត្យស្ថានភាពអង្កេតតាមដានខ្ពស់បំផុត នៃការណែនាំសុខភាព” ។
កាលពីថ្ងៃទី០៩ ខែកុម្ភៈ អ៊ីរ៉ង់ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ប្រឆាំងនឹងជំងឺ់កូវីដ១៩ ដោយប្រើប្រាស់វ៉ាក់សាំង Sputnik V ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា