ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ថា នាយកដ្ឋានសុខាភិបាល (DOH) នៃប្រទេសហ្វីលីពីន បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មានអ្នកឆ្លងជំងឺថ្មីចំនួន២.៩២១នាក់ ដែលជាចំនួនឆ្លងខ្ពស់បំផុតប្រចំាថ្ងៃក្នុងរយៈពេលជាង៤ខែមកនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៥៧៤.២៤៧នាក់ ។
នាយកដ្ឋានបានរាយការណ៍ថា មានអ្នកឆ្លងជំងឺប្រចាំថ្ងៃចំនួន៣.១៣៩នាក់ គិតក្នុងថ្ងៃទី១៦ ខែតុលា ឆ្នាំមុន ។
គិតត្រឹមថ្ងៃសៅរ៍នេះ ក៏ជាថ្ងៃទី៣ហើយ ដែលមាននៅក្នុងតារាងដែលហ្វីលីពីនបានរាយការណ៍ថា មានអ្នកឆ្លងជំងឺប្រចាំថ្ងៃកើនឡើងលើសពី២.០០០នាក់ ។
ចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩បានកើនឡើងដល់១២.២៨៩នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៤២នាក់ ដោយសារវីរុស ។ នាយកដ្ឋានបានបញ្ជាក់ដូច្នេះ ។ ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន២៩៣នាក់ បានជាសះស្បើយពីជំងឺ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយពីជំងឺសរុបកើនឡើងដល់៥២៤.៨៦៥នាក់ ៕
់ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា