ព័ត៌មានអន្តរជាតិ

ក្តៅគគុក! មកដល់ថ្ងៃទី២ហើយ ដែលប៉ូលិសនៅ មីយ៉ាន់ម៉ា បានធ្វើការបង្ក្រាប ក្រុមអ្នកតវ៉ា

រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក និងសាក្សីបាននិយាយថា ប៉ូលិសមីយ៉ាន់ម៉ា បានបង្ក្រាបភ្លាមៗនៅថ្ងៃអាទិត្យនេះទៅលើការតវ៉ាប្រឆំាងនឹងវិធានការរបស់យោធា ដោយបានគ្រវែងគ្រាប់បែកផ្សែង និងបាញ់បង្ហើរលើខ្យល់ នៅមួយថ្ងៃបន្ទាប់ពីមានការបង្ក្រាបបន្ថែមទៀត ហើយពលរដ្ឋមួយចំនួនបានរងរបួស ។

ពលរដ្ឋមួយចំនួនបានហូរឈាម ដែលត្រូវបានគេមើលឃើញឲ្យមានការជួយនាំចេញពីការតវ៉ា នៅក្នុងក្រុងរ៉ងហ្គូន ដែលក្នុងរូបភាពជាច្រើនត្រូវបានគេបង្ហោះ ដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែមិនទាន់ដឹងច្បាស់លាស់ ប្រសិនបើពួកគេបានរងការឈឺចាប់ដោយគ្រាប់ជំពាមកកៅស៊ូ ឬរលាកភ្លើង ។

បច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា ពលរដ្ឋបានសុំឲ្យ “ទម្លាក់កំាភ្លើងចុះ” ប៉ុន្តែ មិនបានពិនិត្យឲ្យឃើញល្អិតល្អន់នោះទេ ។

សកម្មភាពរបស់ប៉ូលិសបានធ្វើឡើង ក្រោយពីទូរទស្សន៍រដ្ឋបានប្រកាសថា បេសកកជនពិសេរបស់អង្គការសហប្រជាជាតិ បានស្តីបន្ទោសទៅលើអំពើក្បតិនៅក្នុងប្រទេស បន្ទាប់ពី គាត់បានជំរុញឲ្យអង្គការសហប្រជាជាតិ នឹងប្រើប្រាស់ “អំពើអាក្រក់ណាមួយដែលចាំបាច់” នឹងផ្ទុយពីការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ដែលបានបណ្តេញមេដឹកនាំជាប់ឆ្នោតត អ៊ុងសាន ស៊ូជី ពីមុខតំណែង ។

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ក្នុងភាពច្របូកច្របល់ នៅគ្រាដែលយោធាបានរឹបអូសយកអំណាច និងបានឃាត់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំជាច្រើនរូបនៅក្នុងបក្សរបស់លោកស្រី ដោយចោទថា បានបន្លំនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ដែលគណបក្សរបស់លោកស្រីបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top