ព័ត៌មានអន្តរជាតិ

UN អំពាវនាវសុំឲ្យ ធ្វើការដោះលែង សិស្សសាលាស្រី ប្រមាណជាង៣០០នាក់ ក្រោយចាប់ជំរិត នៅនីហ្សេរីយ៉ា

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២១ អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រ បានអំពាវនាវសុំឲ្យធ្វើការដោះលែងជាបន្ទាន់ ក្រោយមានអំពើចាប់ជំរិតសិស្សសាលាស្រី ពីសាលាអនុវិទ្យាល័យមួយនៅភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា ។

លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការ UN បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោក អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លំាងទៅលើអំពើចាប់ជំរិត ក្មេងស្រីចំនួនជាង៣០០នាក់ ក្នុងអំឡុងពេលវាយប្រហារមួយ នៅក្នុងសាលាអនុវិទ្យាល័យ នៅរដ្ឋ Zamfara នៅនីហ្សេរីយ៉ា”  ។

នៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា “អគ្គលេខាធិការបានអំពាវនាវឲ្យមានការដោះលែងក្រុមកុមារដែលត្រូវបានចាប់ជំរិត និងឲ្យពួកគេមានសុវត្ថិភាពត្រឡប់ទៅកាន់គ្រួសាររបស់ពួកគេ” ។ 

លោក Peter Hawkins តំណាងអង្គការយូនីសេហ្វ ប្រចាំប្រទេស បានឲ្យដឹងថា ជំរុញឲ្យក្រុមអ្នកប្រយុទ្ធដោះលែងក្រុមយុវជនទាំងអស់នេះភ្លាមៗ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top