ព័ត៌មានអន្តរជាតិ

យោធាមីយ៉ាន់ម៉ា ផ្លាស់ប្តូរកន្លែងឃុំខ្លួនលោកស្រី ស៊ូជី ចេញពីផ្ទះ ទៅកន្លែងដែលគ្មាន នរណាដឹង

បរទេស៖ យោធាមីយ៉ាន់ម៉ាបានផ្លាស់ប្តូរទីលំនៅទីប្រឹក្សារដ្ឋដែលបានទម្លាក់ពីតំណែងគឺលោកស្រីអ៊ុងសានស៊ូជី ពីកន្លែងដែលលោកស្រីត្រូវបានឃុំឃាំងក្នុងផ្ទះទៅទីតាំងដែលមិនស្គាល់មួយកាលពី ៦ ថ្ងៃមុន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រីស៊ូជី មេដឹកនាំដែលត្រូវទម្លាក់ពីតំណែងរបស់មីយ៉ាន់ម៉ា និងជាប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ត្រូវបានគេឃុំឃាំងនៅក្នុងផ្ទះរបស់លោកស្រី ក្នុងទីក្រុងណៃពិដោរ ចាប់តាំងពីរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈ។

សមាជិកជាន់ខ្ពស់គណបក្ស NLD បានប្រាប់អ្នកសារព័ត៌មានថា “ យើងមិនដឹងថា លោកស្រីត្រូវបានគេរក្សាទុកនៅកន្លែងណាទៀតទេ»។

ក្រៅពីលោកស្រីស៊ូជី យោធាបានចាប់ខ្លួនលោកប្រធានាធិបតី លោក Win Myint និងមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ដទៃទៀតដោយចោទប្រកាន់ពួកគេពីបទលួចបន្លំសន្លឹកឆ្នោតហើយក្រោយមកបានរំលោភបទបញ្ញត្តិនៃជំងឺកូវីដ១៩ ស្តីពីដែនកំណត់នៃការប្រមូលផ្តុំគ្នា។ យោធាបានប្រកាសពីភាពអាសន្នមួយឆ្នាំហើយបានសន្យាថានឹងបោះឆ្នោតថ្មីបន្ទាប់ពីនោះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top