បរទេស៖ ការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិបាននិយាយថា ប៉ូលីសបានបាញ់ទៅលើក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានសម្លាប់មនុស្សយ៉ាងតិច ១៨ នាក់ នៅថ្ងៃដែលមានការប្រឆាំងនឹងការធ្វើរដ្ឋប្រហារដ៏សាហាវបំផុត។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ការស្លាប់ត្រូវបានគេរាយការណ៍នៅតាមទីក្រុងមួយចំនួន រួមមានទីក្រុងយ៉ាំងហ្គោន ទីក្រុងដាវី និង ទីក្រុង Mandalay ខណៈដែលប៉ូលីសបានប្រើការបាញ់រះគ្រាប់ពិត និងឧស្ម័នបង្ហូរទឹកភ្នែក។
កម្លាំងសន្តិសុខបានចាប់ផ្តើម ការបង្ក្រាបដោយហិង្សាកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានបាតុកម្មអហិង្សាជាច្រើនសប្តាហ៍ប្រឆាំងនឹងការដណ្តើមកាន់កាប់ដោយយោធាកាលពីថ្ងៃទី ១ ខែកុម្ភៈ។ មេដឹកនាំរដ្ឋាភិបាលរួមទាំងលោកស្រីអ៊ុងសានស៊ូជីត្រូវបានផ្ដួលរំលំ និងចាប់ឃុំខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា