បរទេស៖ ការប្រមូលផ្តុំដោយក្រុមអ្នកតវ៉ា លទ្ធិប្រជាធិបតេយ្យនៅខាងក្រៅ កងវរសេនាធំថ្មើរជើងលេខ ១ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃអាទិត្យ បានផ្ទុះអំពើហិង្សាឡើង នៅពេលដែលប៉ូលិសបានបាញ់កាំភ្លើងជ័រ បាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករ ដែលព្យាយាមចូលទៅកាន់ បន្ទាយទាហាននោះ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមបាតុករបានសំបកគ្រាប់ដើម្បីបង្ហាញថា គ្រាប់កាំភ្លើងកៅស៊ូត្រូវបាន គេបាញ់ទៅលើពួកគេ។ មិនមានរបាយការណ៍ដំបូង នៃការរងរបួសនោះទេ ប៉ុន្តែរថយន្តសង្គ្រោះបន្ទាន់ត្រូវបានគេឃើញ បើកបរឆ្ពោះទៅមន្ទីរពេទ្យអតីតយុទ្ធជន។

ប៉ូលីសប្រឆាំងកុបកម្មបានសម្រេចចិត្ត ប្រើកាណុងបាញ់ទឹកដើម្បី បំបែកការប្រមូលផ្តុំគ្នា បន្ទាប់ពីក្រុមបាតុករមួយចំនួនបានាំគ្នា រើរបាំងដើម្បីទុកពួកគេអោយ ឆ្ងាយពីបន្ទាយនៅលើវិថី Vibhavadi Rangsit ។
បាតុករខ្លះបានប្តេជ្ញាថា នឹងឆ្ពោះទៅគេហដ្ឋានរបស់ លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា នៅខាងក្នុងបន្ទាយ ប៉ុន្តែត្រូវបានរារាំងដោយអ្នកដទៃទៀត។ មេដឹកនាំបាតុកម្មបាននិយាយ ម្តងហើយម្តងទៀតតាមរយៈមេក្រូ មុនពេលមេដឹកនាំទាំងសងខាងបាននិយាយថា“ កុំបោះអ្វីទាំងអស់” ៕
ប្រែសម្រួលៈ ណៃ តុលា
