ព័ត៌មានអន្តរជាតិ

អង់គ្លេស ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ លើកដំបូងនៅទូទាំងប្រទេស ដល់ពលរដ្ឋប្រមាណជាង២០លាននាក់

ឡុងដ៏ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ថា ពលរដ្ឋប្រមាណជាង ២០លាននាក់នៅទូទាំងចក្រភពអង់គ្លេស ឥឡូវនេះបានទទួលការចាក់វ៉ាក់សាំង ជាលើកដំបូងរបស់ពួកគេ ទិន្នន័យបានបង្ហាញ ឲ្យដឹងកាលពីថ្ងៃអាទិត្យ ខណៈដែលប្រទេស មានភាពប្រសើរឡើងវិញ ជាមួយនឹងកម្មវិធី នៃការចាក់វ៉ាក់សាំង ឆាប់រហ័សរបស់អឺរ៉ុប ។

លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស បានថ្លែងថា ជាគោលដៅដែលបានបង្ហាញឡើង “ជាសមិទ្ធិផលជាតិដ៏ធំធេងមួយ ហើយគាត់បានចំណាយ ឲ្យប្រទេសជាតិ ទទួលបានសុខភាព ដល់កម្មករ អ្នកស្ម័គ្រចិត្ត និងកងទ័ពផងដែរ” ។

លោក Johnson “ខ្ញុំបានជំរុញដល់អ្នកគ្រប់គ្នា នឹងទទួលបានការចាក់វ៉ាក់សាំង នៅពេលហៅចូល” ។ “រាល់ការចាក់ថ្នាំ បង្កើតបានភាពខុសគ្នា មួយក្នុងការប្រយុទ្ធប្រឆំាង នឹងជំងឺកូវីដ” ។

ទិន្នន័យផ្លូវការបានបង្ហាញថា ចក្រភពអង់គ្លេស បានរងគ្រោះធ្ងន់ធ្ងរ ដោយជំងឺកូវីដ១៩ដែលមានអ្នកស្លាប់ច្រើនបំផុតនៅតំបន់អឺរ៉ុប ដែលបច្ចុប្បន្ននេះ មានអ្នកស្លាប់ចំនួន១២២.៨៤៩នាក់ និងធ្វើឲ្យសេដ្ឋកិច្ចយ៉ាប់យឺន ក្នុងចំណោមបណ្តាប្រទេសអ្នកមាន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top