ព័ត៌មានអន្តរជាតិ

លោក Moon៖ អាមេរិកនិងកូរ៉េខាងជើង អាចជួបគ្នាម្តងទៀត នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក

បរទេស៖ លោកប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នៅថ្ងៃនេះបាននិយាយថា ព្រឹត្តិការណ៍កីឡាករអូឡាំពិក ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងតូក្យូគឺ នឹងក្លាយទៅជា
ឧិកាសដល់កិច្ចពិភាក្សាគ្នាសាជាថ្មី រវាងប្រទេសអាមេរិកនិងកូរ៉េខាងជើង ព្រមទាំងជប៉ុនផងដែរ។

ថ្លែងនៅក្នុងពិធីខួបលើកទី១០២ នៃកម្មវិធីបុណ្យឯករាជ្យជាតិ របស់កូរ៉េខាងត្បូងលោក Moon ក៏បាននិយាយផងដែរថា ប្រទេសកូរ៉េខាងត្បូង នឹងធ្វើការជាមួយនឹងជប៉ុន ដើម្បីធ្វើឲ្យ
បានជោគជ័យទៅ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងតូក្យូ ដែលលោកជឿជាក់ថា នឹងអាចជួយដល់ប្រទេសទាំងពីរ ក្នុងការងើបឡើងវិញ ចេញពីវិបត្តិដោយសារកូវីដ។

សេចក្តីថ្លែងការណ៍របស់លោក Moon នេះផងដែរ ក៏ត្រូវបានគេមើលឃើញថា ធ្វើឡើងនៅក្នុងពេលដែលស្ថានភាព និងទំនាក់ទំនងគ្នា រវាងកូរ៉េខាងជើងកូរ៉េខាងត្បូង និងជប៉ុនហាក់ដូច
ជាមិនមានភាពច្បាស់លាស់ និងជាពិសេស ចាប់តាំងតែពីក្រោយបរាជ័យ នៃកិច្ចពិភាក្សាគ្នាអំពីបញ្ហានុយក្លេអ៊ែរ រវាងអាមេរិកនិងកូរ៉េខាងជើង កាលពីឆ្នាំ២០១៩កន្លងមក។

លោក Moon បាននិយាយបែបនេះថា៖ កម្មវិធីនៃការប្រកួតនៅឆ្នាំនេះ នឹងក្លាយទៅជាឱកាស សម្រាប់កិច្ចប្រជុំធំៗដូចជា រវាងកូរ៉េខាងត្បូង-ជប៉ុន រវាងកូរ៉េខាងត្បូង-កូរ៉េខាងជើង រវាងកូរ៉េខាងជើង-ជប៉ុន និងរវាងកូរ៉េខាងជើងអាមេរិកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top