ព័ត៌មានអន្តរជាតិ

ប្រធាន​គណបក្ស យុវជនកម្ពុជា ផ្ដាំផ្ញើថា មុននឹងរើសមនុស្ស មកនៅជាមួយ គួរមើលឲ្យបាន ជាក់ព្រោះ អ្វីៗគឺនឹងកើតឡើង ដោយនឹកស្មានមិនដល់

ភ្នំពេញ៖ លោក​ ពេជ្រ​ ​ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ​បានផ្ញេីសារ​ដាស់តឿន ដល់​អ្នកមាន​ទ្រព្យសម្បត្តិ​ និងអ្នកនិយម​អង្គរក្ស​ថា មុននឹងរើសមនុស្ស មកនៅជាមួយគួរមើលឲ្យបានជាក់ ចាំយកឲ្យមកជ្រកជាមួយ ព្រោះអ្វីៗគឺនឹងកើតឡើង ដោយនឹកស្មានមិនដល់ឡើយ ព្រោះចោរឆ្ងាយ មិនងាយមកដល់ រីឯចោរជិតគឺជាចោរហូបបាយ ជាមួយយើងតែម្តង។

លោក ពេជ្រ​ ​ស្រស់ ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ បានលេីកឡេីង​បែបនេះ​ ក្រោយពី​កម្លាំង​ កងរាជ​អាវុធហត្ថ ​រាជធានី​ភ្នំពេញ ​បានបេីក​ប្រតិបត្តិការ ទ្រង់ទ្រាយបង្ក្រាបក្រុមចោរប្លន់ និងជម្រិតក្នុងបុរីអង្គរ​ ភ្នំពេញ​ ដោយកម្លាំងកង​រាជ​អាវុធហត្ថ ​បានប្រេីសិទ្ធិការពារខ្លួន បាញ់ ក្រុមចោរទាំង៤នាក់ ​ស្លាប់​ភ្លាមៗ​ នៅកន្លែងកើតហេតុ បន្ទាប់ពីក្រុមចោរប្រដាប់អាវុធ បាញ់ប្រហារ មកលេីកម្លាំងសមត្ថកិច្ច ខណៈ​តាម​ព័ត៌មាន​ច្បាស់ ​ការ​មួយ​អះអាង​ ថាក្នុងចំណោមក្រុមចោរ ទាំងនោះមានម្នាក់ជាតៃកុងឡាន​ ជន​រងគ្រោះ​ផងដែរ​។

លោក​ ពេជ្រ​ ស្រស់​ បាន​សរសេរ​ លេី​គេហទំព័រ​ហ្វេសប៊ុក​ នៅថ្ងៃទី​ ១​ខែ​ មីនា​នេះ​ថា​ “កក្រើកពេញភ្នំពេញ ករណីប្លន់មេខ្លួនឯង ដំបូងខ្ញុំសូមកោតសរសើរ PM ក្រុង ដែលបានបង្រ្កាបពួកចោរប្លន់ បានទាន់ពេល ដើម្បីការពារម្ចាស់ទ្រព្យ និងការពារសន្តិសុខសង្គម ហើយក៏បានផ្តល់មេរៀនមួយ ដ៏ចាស់ដៃ ដល់ពួកចោរដទៃទៀត ដែរអំពីសមត្ថភាពPM”។

ប្រធានគណបក្សយុវជនកម្ពុជា បានសង្កត់ធ្កត់​ធ្ងន់​ថា​ “ករណីនេះ ក៏ជាមេរៀនមួយផងដែរ ដល់អ្នកមានទ្រព្យ និងអ្នកនិយមអង្គរក្ស ពីព្រោះចោរឆ្ងាយមិនងាយមកដល់ រីឯចោរជិតគឺជាចោរ ហូបបាយជាមួយយើងតែម្តង ដូច្នេះមុននឹងរើសមនុស្ស មកនៅជាមួយយើង គួរមើលឲ្យបានជាក់ចាំយក ឲ្យមកជ្រកជាមួយយើង ព្រោះអ្វីៗគឺនឹងកើតឡើង
ដោយនឹកស្មានមិនដល់ឡើយ។ ជិតណាស់គឺក្បត់ណាស់”។

សូមរំលឹកថា​ ក្រុមឧក្រិដ្ឋជនមានគ្នា៤នាក់ បានរៀបផែនការ ចូលជម្រិតយកប្រាក់១លានដុល្លារពីម្ចាស់ផ្ទះ ជាមុន បន្ទាប់មកពេលបានប្រាក់ហើយ នឹងប្លន់សម្លាប់ម្ចាស់ផ្ទះ ទាំងគ្រួសារជាក្រោយ ។ ជាក់ស្តែង កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់ កាំភ្លើងវែងAKមួយដើម និងកាំភ្លើងខ្លី០២ដើម ចូលមកប្លន់តាមផែនការមែន ក៏ប៉ះគ្នាជាមួយសមត្ថកិច្ច កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង៕

To Top