ព័ត៌មានអន្តរជាតិ

Breaking News: អតីតប្រធានាធីបតីបារាំងលោក សាកូហ្ស៊ី ត្រូវតុលាការផ្តទ្ទាទោស ឱ្យជាប់ពន្ធនាគារ ៣ឆ្នាំ ពីបទពុករលួយ

បរទេស៖ អតីតប្រធានាធិបតីបារាំងលោក នីកូឡា សាកូហ្ស៊ី និងអតីតសហការីពីរនាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ដោយពីរនាក់ត្រូវបានព្យួរទោសពីបទពុករលួយ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក សាកូហ្ស៊ី អាយុ ៦៦ ឆ្នាំត្រូវបានគេរកឃើញថាមានកំហុសពីបទសូកប៉ាន់ចៅក្រមលោក Gilbert Azibert ដោយផ្តល់ការងារដ៏មានកិត្យានុភាពមួយនៅទីក្រុងម៉ូណាកូ ជាថ្នូរនឹងព័ត៌មានអំពីការស៊ើបអង្កេតព្រហ្មទណ្ឌ ចូលក្នុងគណបក្សនយោបាយរបស់លោក។

លោក Thierry Herzog និង Azibert ដែលជាអតីតមេធាវីរបស់លោកសាកូហ្ស៊ី ក៏បានទទួលទោសដូចគ្នា។

នៅក្នុងសេចក្តីសម្រេច ចៅក្រមបាននិយាយថា លោក នីកូឡាស់ សាកូហ្ស៊ី អាចត្រូវឃុំខ្លួនក្នុងផ្ទះដោយភ្ជាប់ជាមួយតាមដានស្លាកអេឡិចត្រូនិច។ គេរំពឹងថាអតីតប្រធានាធិបតីបារាំងរូបនេះ នឹងប្តឹងឧទ្ធរណ៍៕ប្រែសម្រួលៈ ណៃ តុលា

To Top