បរទេស ៖ យោងតាមការអះអាង របស់អ្នកនាំពាក្យរបស់យោធា នៃប្រទេសហ្វីលីពីន នៅថ្ងៃចន្ទនេះបានឲ្យដឹងថា យោធារបស់ខ្លួនបានប៉ះទង្គិច គ្នាជាមួយនឹងក្រុមជនសង្ស័យ ជាភេរវក នៅភាគខាងត្បូង នៃប្រទេសហើយជាលទ្ធផលភេរវក ៤នាក់បាត់បង់ជីវិត ខណៈដែលភេវរករ
ចំនួន២នាក់ទទួលរងរបួស ។
មេបញ្ជាការ John Paul Baldomar បាននិយាយថា ការវាយប្រហារគ្នាបានកើតឡើង នៅវេលាម៉ោងប្រមាណជា២ព្រឹក ម៉ោងក្នុងស្រុកកាលពី ថ្ងៃអាទិត្យរវាងកងកម្លាំង និងក្រុមសមាជិកប្រយុទ្ធ របស់ក្រុមអ៊ីស្លាមជ្រុលនិយម BIFF នៅក្នុងតំបន់ដាច់ស្រយាល មួយក្បែរនឹងខេត្ត Maguindanao។
លោកបន្តថា បានបញ្ជាក់ថា ក្រុមយោធាបានទទួលបានសេចក្តី រាយការណ៍ពីសំណាក់ក្រុមអ្នកភូមិ។ក្រុម BIFF បានដុតបំផ្លាញផ្ទះអ្នកភូមិអស់ជាច្រើន មុនពេលដែលក្រុមយោធាបានធ្វើដំណើរមកដល់ ។ ការប៉ះទង្គិចគ្នា បានអូសបន្លាយរហូតដល់មានអ្នកស្លាប់ ហើយ BIFF ជាច្រើននាក់ទៀត បាននាំគ្នាដកថយ ដោយបន្សល់ទុកនូវគ្រាប់បែកដៃ ជាច្រើនគ្រាប់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី