ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ថា ទូរទស្សន៍រដ្ឋបានផ្សាយថា គ្រាប់មីស៊ីលថ្មីមួយរបស់ប្រទេសអ៊ីស្រាអ៊ែល បានផ្លោងចូលបរិវេណនៃរដ្ឋធានីដាម៉ាស់ របស់ប្រទេសស៊ីរី កាលពីយប់ថ្ងៃអាទិត្យ ។
តាមការដកស្រង់សម្តីរបស់យោធាមួយរូបបានឲ្យដឹងថា អ៊ីស្រាអ៊ែល បានបើកការវាយប្រហារ ដែលបានបាញ់ចេញពីទឹកដីគ្រប់គ្រងដោយអ៊ីស្រាអ៊ែល Golan Heights ។ សេចក្តីរាយការណ៍បានដាក់ថា កងទ័ពអាកាសរបស់ស៊ីរី បានធ្វើការតបតវិញទៅនឹងការវាយប្រហារនេះ ដោយបានបាញ់កម្ទេចគ្រាប់មីស៊ីលជាច្រើនគ្រាប់ ។
អ្នកស្រុកនៅរដ្ឋធានីបានមើលឃើញយន្តហោះការពារដែនអាកាស បានបាញ់គ្រាប់ ស្របពេលដែលដានការវាយបហារគោលដៅរបស់អ៊ីស្រាអ៊ែល នៅលើអាកាស និងមានសំឡេងផ្ទុះលាន់យ៉ាងខ្លាំង ។
ការវាយប្រហារបានកើតឡើងកាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃទី២ហើយ បន្ទាប់ពីសហរដ្ឋអាមេរិក បានកម្ទេចគោលដៅជាច្រើនរបស់ក្រុមអ្នកប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ នៅភាគខាងកើតស៊ីរី ដែលបានសម្លាប់មនុស្សអស់២២នាក់៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា