ព័ត៌មានអន្តរជាតិ

WHO ធ្វើការអំពាវនាវជំនួយ បន្ថែមសម្រាប់ដំណើរការវ៉ាក់សាំងជូនប្រទេសកំពុងអភិវឌ្ឍ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាអង្គការ សុខភាពពិភពលោក  WHO បានធ្វើការអំពាវថ្មីមួយទៀតទៅ ដល់បណ្តាប្រទេសនានា
ព្រមទាំងក្រុមហ៊ុនអ្នកផលិត ផងក្នុងការផ្តល់ជំនួយបន្ថែមទៀតជូនទៅដល់ប្រទេសកំពុង អភិវឌ្ឍក្នុងការដំណើរការវ៉ាក់សាំងប្រឆាំងទៅនឹងបញ្ហាកូវីដ។

ប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus បានថ្លែងប្រាប់ក្រុមអ្នកកាសែតថាជំហ៊ានជាច្រើនទៀតគួរតែត្រូវធ្វើឡើង ក្នុងការបង្កើតផលិតកម្ម
ផលិតវ៉ាក់សាំងទាំងអស់រួមទាំង បច្ចេកវិទ្យាដឹកជញ្ជូនជាដើមដើម្បីអាចជួយសម្រួលដល់ការចែកចាយ និងការចាក់វ៉ាក់សាំង។

លោកបានបន្តថា៖ ពួកយើងនឹងមិនអាចទទួល យកជ័យជំនះលើកូវីដបានឡើយប្រសិន បើមិនមានការចែកចាយវ៉ាក់សាំងដោយសមធម៍ទេនោះហើយ ពិភពលោករបស់យើងក៏នឹង
មិនអាចត្រឡប់មកវិញលឿន តាមការចង់បានដែរនោះទេហើយវាច្បាស់ណាស់ដែលមាន ការតែចែកចាយវ៉ាក់សាំងនោះទេដែលអាចធ្វើឲ្យជីវិតរបស់ យើងត្រឡប់មករកភាពធម្មតាឡើងវិញបាន៕ ប្រែសម្រួល៖ស៊ុនលី

To Top