ព័ត៌មានអន្តរជាតិ

ជប៉ុនបើកការស៊ើបអង្កេត ក្រោយវ៉ាក់សាំងជាង១ ០០០ដូសខូចនៅក្នុងទូររក្សាសិតុណ្ហភាព

តូក្យូ៖ជប៉ុននៅថ្ងៃអង្គារនេះបាន និយាយថាការស៊ើបអង្កេតមួយ នឹងត្រូវធ្វើឡើងបន្ទាប់ ពីវ៉ាក់សាំងការពារកូវីដចំនួនជាង ១ពាន់ដូសត្រូវបានបោះចោលនៅពេលដែលវាត្រូវ បានដាក់រក្សានៅក្នុងទូរសិតុណ្ហភាព។

វិទ្យាស្ថានវេជ្ជសាស្ត្របានរាយការណ៍ថា វ៉ាក់សាំងប្រមាណជា១ ០៣២ដូសដែលជាផលិតផលរបស់ Pfizer-BioNTech ត្រូវបាន គេរកឃើញថាបានខូចកាលពីចុងសប្តាហ៍

កន្លងទៅដែលវ៉ាក់សាំងនេះត្រូវបានគេដឹងយ៉ាងច្បាស់ថា ចាំបាច់ត្រូវរក្សានៅក្នុងទូររក្សា សិតណ្ហភាពយ៉ាងហោចណាស់ ពីក្រោម៨០អង្សាទៅក្រោម៦០អង្សា។

គួរឲ្យដឹងដែរថាកម្មវិធីចាក់វ៉ាកសាំងជូន ពលរដ្ឋរបស់ប្រទេសជប៉ុនទើបតែ បានធ្វើឡើងកាលពីថ្ងៃទី១៧ខែកុម្ភៈប៉ុណ្ណោះ ពោលគឺនៅមុន
ពេល៥ខែដែលព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងតូក្យូនឹងត្រូវធ្វើឡើងហើយមកដល់ពេលនេះរដ្ឋាភិបាល បានកំណត់យកតែវ៉ាក់សាំង Pfizer ប៉ុណ្ណោះសម្រាប់ប្រើប្រាស់។

អ្នកនាំពាក្យរបស់រដ្ឋាភិបាល ជប៉ុនលោក Katsunobu Kato បាននិយាយថាមូលហេតុនៃការខូចខាតនេះ នៅមិនទាន់អាចបញ្ជាក់បាន
នៅឡើយខណៈដែលក្រុមហ៊ុនដែលជាអ្នក ទទួលខុសត្រូវក្នុងការរៀបចំទូររក្សាវ៉ាក់សាំងនឹងធ្វើការ ស៊ើបអង្កេតជាមុនសិន៕ ប្រែសម្រួល៖ស៊ុនលី

To Top