បរទេស៖ បេក្ខនារីពីររូបនៅក្នុងកម្មវិធី ប្រកួតបវរកញ្ញា Miss Grand International ឆ្នាំ ២០២០ មកពីប្រទេសនីហ្សេរីយ៉ា និង ប្រទេស កេនយ៉ា បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នករៀបចំកម្មវិធី កាលពីថ្ងៃព្រហស្បតិ៍បានចេញសេចក្តីប្រកាសជាផ្លូវការ នៅលើទំព័រហ្វេសប៊ុក Miss Grand International ថា លទ្ធផលតេស្តរបស់បេក្ខនារីទាំង ២ មានលទ្ធផលជាវិជ្ជមាន (ឆ្លងវីរុសកូវីដ១៩) ហើយអ្នកទាំងពីរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Piyavej ដើម្បីទទួលការព្យាបាល។
រាល់អ្នកចូលរួមប្រលង បានធ្វើតេស្តរកវីរុស អំឡុងពេលដែលរដ្ឋដាក់ឱ្យនៅដាច់ ដោយឡែកនៅសណ្ឋាគារមួយ ដែលជាកន្លែងសម្រាប់ធ្វើចត្តាឡីស័ក។ បេក្ខជនដែលនៅសេសសល់ បានបង្ហាញលទ្ធផលតេស្តអវិជ្ជមាន ៕
ប្រែសម្រួលៈ ណៃ តុលា
