ព័ត៌មានអន្តរជាតិ

ទ្វីបអាហ្វ្រិក មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើដល់ជិត ៤លាននាក់

អាប់ឌីស អាបាបា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគ ប្រចាំនៅទ្វីបអាហ្វ្រិក (Africa CDC) ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ត្រូវបានបញ្ជាក់ឲ្យដឹងថា នៅទ្វីបអាហ្វ្រិក បានកើនឡើងដល់៣.៩២៤.៧៥៥នាក់ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍នេះ ។

មជ្ឈមណ្ឌល Africa CDC ដែលជាទីភ្នាក់ងារពិសេសថែទំាសុខភាព ដែលមានប្រទេសចំនួន៥៥ ជាសមាជិករបស់សហភាពអាហ្វ្រិក (AU) បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺបានឆ្លងជំងឺរាតត្បាត ចំនួន១០៤.៦៧២នាក់ ទន្ទឹមនឹងនេះដែរ អ្នកជំងឺប្រមាណ៣.៥០១.៧៧២នាក់នៅទូទាំងទ្វីង បានជាសះស្បើយពីជំងឺ ។

មជ្ឈមណ្ឌល Africa CDC បានកត់សម្គាល់ថា បណ្តាប្រទេសភាគច្រើនរងនូវផលប៉ះពាល់ដែលត្រូវបានគេបញ្ជាក់ថាមានករណីវិជ្ជមាន គឺមាន ប្រទេសអាហ្វ្រិកខាងត្បូង ម៉ារ៉ុក ទុយនេស៊ី អេហ្ស៊ីប និងអេត្យូពី ។

ទីភ្នាក់ងារបានឲ្យដឹងថា អាហ្វ្រិកខាងត្បូង ក៏មានអ្នកបាត់បង់ជីវិតដោយសារជំងឺចំនួន៥០.៣៦៦នាក់ ភាគច្រើនប្រទេសក្នុងចំណោមអាហ្វ្រិក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top