ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីជប៉ុន ចេញមុខសុំទោស ក្រោយពីអ្នកនាំពាក្យ លាលែងពីតំណែង បន្ទាប់ពីកូនប្រុស របស់លោកប៉ាវ ហូបអាហារពេលល្ងាចថ្លៃៗ

បរទេស៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga កាលពីថ្ងៃច័ន្ទ បានចេញមុខសុំអភ័យទោស បន្ទាប់ពីការលាលែង ពីដំណែងរបស់អ្នកនាំពាក្យ សំខាន់ម្នាក់ រួមជាមួយអ្នកការិយាល័យជាន់ខ្ពស់ដទៃទៀត ត្រូវបានគេស្តីបន្ទោស ចំពោះការចូលរួមទទួលទានអាហារ ពេលល្ងាចដែលមានតម្លៃថ្លៃ ៗ ដែលរៀបចំដោយកូនប្រុសរបស់លោក ។

យោងតាមសារព័ត៌មាន WION ចេញផ្សាយកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋបាលរបស់លោក Suga និងអ្នកនាំពាក្យដែលមានអាយុ ៦០ ឆ្នាំ បានប្រឈមមុខនឹងការ រិះគន់ជាសាធារណៈ បន្ទាប់ពីទស្សនាវដ្តី Shukan Bunshun កាលពីខែមុនបានរាយការណ៍ថា កូនប្រុសច្បងរបស់លោក Suga គឺលោក Seigo Suga នាយកប្រតិបត្តិនៅក្រុមហ៊ុន ដែលផលិតកម្មវិធី ទូរទស្សន៍ ផ្សាយតាមផ្កាយរណប បានចំណាយប្រាក់ សម្រាប់អាហារពេលល្ងាច ដែលមានតម្លៃថ្លៃ ៗ សម្រាប់អ្នកការិយាល័យជាន់ខ្ពស់។

សូមបញ្ជាក់ថា ច្បាប់ក្រមសីលធម៌មន្ត្រីរាជការ ស៊ីវិលជាតិរបស់ជប៉ុន បានហាមឃាត់និយោជិក រដ្ឋាភិបាល មិនឱ្យទទួលអំណោយ ឬការកម្សាន្តពីក្រុមហ៊ុន ឬបុគ្គល ដែលអាចត្រូវបានគេមើលឃើញថា ជាការផ្គាប់ផ្គុន់ អែបអបរកប្រយោជន៍៕
ប្រែសម្រួលៈ ណៃ តុលា

To Top