Covid-19

ប្រទេសថៃ មានអ្នកឆ្លងវីរុសកូវីដ១៩ សរុប ២៦ ៤២១នាក់ ប៉ុន្តែអ្នកជំងឺកំពុងព្យាបាល នៅមន្ទីរពេទ្យមានតែ ៥១៥នាក់ប៉ុណ្ណោះ

បរទេស៖ លោកស្រី ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បាននិយាយថា ក្នុងចំណោមករណីឆ្លងជំងឺកូវីដ១៩សរុប នៅក្នុងប្រទេសថៃ ២៦ ៤២១ នាក់, គឺក្នុងនោះ មានអ្នកជំងឺចំនួន ២៥ ៦៤១ (៩៨%) ត្រូវបានព្យាបាលឱ្យជាសះស្បើយ រួមទាំងអ្នកជំងឺចំនួន ៧៩ ត្រូវបានអនុញ្ញាត ឱ្យចេញក្នុងរយៈពេល ២៤ ម៉ោងមុន និង អ្នកជំងឺចំនួន ៥១៥នាក់ ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលថៃ ក៏បានរាយការណ៍ ពីការរកឃើញករណីឆ្លងថ្មី នៃវីរុសកូវីដ១៩ ចំនួន ៧៩នាក់ ដោយក្នុងនោះ អ្នកឆ្លងក្នុងសហគមន៍មានចំនួន ៦៥នាក់ និងករណីនាំចូលចំនួន ១៤ នាក់ ។

លោកស្រី Panprapa Yongtrakul បាននិយាយថា ការឆ្លងមេរោគក្នុងតំបន់ចំនួន ៤៣ នាក់ ត្រូវបានរកឃើញ នៅក្នុងសហគមន៍នានា និង អ្នកឆ្លងថ្មី ២២ នាក់ គឺរកឃើញនៅមន្ទីរពេទ្យ ក្នុងខេត្តចំនួន ៤ កាលពីថ្ងៃព្រហស្បតិ៍៕ ប្រែសម្រួលៈ ណៃ តុលា

To Top