ព័ត៌មានអន្តរជាតិ

អតីតរដ្ឋមន្ត្រី ការបរទេសអាមេរិក លោក Pompeo អំពាវនាវឲ្យអាមេរិក ពហិកាព្រឹត្តិការណ៍ អូឡាំពិកឆ្នាំ២០២២

វ៉ាស៊ិនតោន៖ អតីតរដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអាមេរិកលោក Mike Pompeo កាលពីថ្ងៃសុក្រម្សិលមិញបានធ្វើការប្រកាសអំពាវនាវឲ្យអាមេរិក ក្នុងការធ្វើពហិកាក្នុងការចូលរួមនៃព្រឹត្តិការណ៍ ពានរង្វាន់អូឡាំពិករដូវរងានៅឆ្នាំ២០២២នៅក្នុងទីក្រុងប៉េកាំង។

លោក Pompeo បានហៅថាចិនគឺជាម្ចាស់ផ្ទះដែលមានភាពមិនសមរម្យទាំងដែលគេបានដឹងថា បុរសម្នាក់នេះគឺជាមនុស្សនិយមក្នុងការរិះគន់ ទៅលើរដ្ឋាភិបាលប៉េកាំងបំផុតក្នុងពេលដែលធ្វើការជាមួយ នឹងអតីតប្រធានាធិបតីអាមេរិក Donald Trump នាពេលកន្លងមកហើយក៏ធ្លាប់បានព្យាយាមបញ្ចុះបញ្ចូលគណកម្មការ អូឡាំពិកក្នុងការផ្លាស់ប្តូរព្រឹត្តិការណ៍នេះចេញពីប្រទេសចិនទៀតផង នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃអាណត្តិរបស់គាត់។

គេក៏បានមើលឃើញដែរថា សមាជិកបក្សសាធារណៈជាច្រើនរូបទៀតព្រមទាំងអតីតរដ្ឋទូត ប្រចាំនៅអង្គការសហប្រជាជាតិលោក Nikki Haley ដែលត្រូវបានគេជឿជាក់ថានឹងក្លាយទៅជាបេក្ខភាពប្រធានាធិបតី សម្រាប់ឆ្នាំ២០២៤នោះក៏បានបង្ហាញជំហដូចលោក Pompeo ផងដែរចំពោះបញ្ហានេះ។

រំលឹកដែរថាអាមេរិកក៏ធ្លាប់បានដឹកនាំ ពហិកាមិនចលរួមកីឡាករអូឡាំពិកកាលពីឆ្នាំ១៩៨០ នៅក្នុងទីក្រុងមូស្គូម្តងដែរដោយសារតែរុស្សី បានឈ្លានពានអាហ្គានីស្ថានហើយ៤ឆ្នាំក្រោយមកសូវៀត ក៏បានប្រកាសពហិកាវិញផងដែរនៅក្នុងព្រឹត្តិការណ៍អូឡាំពិក ក្រុងឡូសអឺញជេឡេសផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top