ព័ត៌មានអន្តរជាតិ

ថៃ៖ បាតុកម្មចំនួន៤ក្រុម នៅតែបន្តធ្វើ ទោះបីមានការ ហាមប្រមូលផ្តុំ ដែលឈានដល់ ជាប់ពន្ធនាគារក៏ដោយ

បរទេស៖ បាតុកម្មនយោបាយចំនួន ៤ បានធ្វើឡើងនៅទីក្រុងបាងកកនៅរសៀល និងល្ងាចថ្ងៃសៅរ៍ ទោះបីមានការប្រកាសថ្មីដោយអាជ្ញាធរក្នុងការហាមឃាត់ការប្រមូលផ្តុំក៏ដោយ។

យោងតាមសារព័ត៌មាន Bangkok  Post ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ Charlempol Srisawat មេបញ្ជាការនៃទីបញ្ជាការកងទ័ពជើងគោក ដែលត្រូវបានចាត់តាំងឱ្យគ្រប់គ្រងភាពបន្ទាន់ទាក់ទងនឹងសន្តិសុខ បានចេញសេចក្តីប្រកាសហាមឃាត់ការប្រមូលផ្តុំដើម្បីកាត់បន្ថយហានិភ័យចម្លងវីរុសកូវីដ ១៩ មានប្រសិទ្ធភាពនៅថ្ងៃសុក្រ។ 

អ្នកដែលត្រូវបានផ្តន្ទាទោស ពីបទរំលោភបទបញ្ជាអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ និង ឬពិន័យជាប្រាក់រហូតដល់ ៤ ម៉ឺនបាត។ 

សេចក្តីប្រកាសដែលបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ Royal Gazette កាលពីថ្ងៃសុក្របានកើតឡើងមុនពេលការតវ៉ាដែលបានគ្រោងទុកដែលក្នុងនោះ មាន៣ដែលត្រូវបានធ្វើឡើងដោយក្រុមដែលមានសម្ព័ន្ធមិត្ត ជាមួយក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ Ratsadon ចំណែក បាតុកម្មលើកទី ៤ ត្រូវឡើងដោយអ្នកគាំទ្ររបបរាជានិយម៕

ប្រែសម្រួលៈ ណៃ តុលា

To Top