ព័ត៌មានអន្តរជាតិ

កាណាដាអនុញ្ញាតិ វ៉ាក់សាំងទី៤ ដើម្បីជួយជម្រុញ នៃការចាក់វ៉ាក់សាំង នៅក្នុងប្រទេស

បរទេស៖ នៅថ្ងៃសុក្រម្សិលមិញនេះ ប្រទេសកាណាដាបានប្រកាសទទួលស្គាល់និងឲ្យប្រើប្រាស់ វ៉ាក់សាំងទី៤របស់ខ្លួនហើយគឺ Johnson&Johnson ខណៈដែលប្រទេសកំពុងត្រូវបានគេមើលឃើញ មានភាពយឺតយ៉ាវមែនទែនចំពោះល្បឿននៃការចាក់វ៉ាក់សាំង។

ក្រុមអ្នកជំនាញសុខាភិបាល បានបញ្ជាក់ថាពួកគេពិតជារំពឹងទុកយ៉ាងខ្លាំងចំពោះវ៉ាក់សាំង ដែលអាចចាក់តែ១ដូសដូចជា Johonson&Johnson ក្នុងគោលបំណងដើម្បីអាចជួយឲ្យការចាក់វ៉ាក់សាំងកាន់តែលឿន និងច្រើនឡើង។កាណាដាកន្លងមកបានទទួលយកការប្រើប្រាស់ វ៉ាក់សាំងចំនួន៣មកហើយដូចជា Pfizer, Moderna និង AstraZenecaផងដែរ។

នៅក្នុងសេចក្តីប្រកាស ដដែលបានបញ្ជាក់ទៀតថាវ៉ាក់សាំង Johnson&Johnson ចំនួន១០លានដូសត្រូវបានបញ្ជាទិញរួចរាល់ហើយខណៈដែល២៨លានដូសទៀត កំពុងស្ថិតនៅក្នុងជម្រើសទិញបន្ថែម ប៉ុន្តែមិនអាចបញ្ជាក់បានទេថាតើវានឹងត្រូវដឹកជញ្ជូនមកដល់ប្រទេសនៅពេលណា។

គួរឲ្យដឹងដែរថា J&J កំពុងស្វែងរកការទទួលស្គាល់ ពីសំណាក់អ៊ឺរ៉ុបនិងអង្គការសុខភាពពិភពលោកផងដែរ ហើយបានថែមទាំងបានសន្យាថានឹងផលិតវ៉ាក់សាំង ឲ្យបាន១ពាន់លានដូសនៅត្រឹមចុងឆ្នាំនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top