ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ បានសេចក្ដីជូនដំណឹង ការផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ និងការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំ ជាបណ្តោះអាសន្ន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ទ្រង់ទ្រាយធំ។
សូមរំលឹកថារហូតមកដល់ពេលនេះរាជធានី ខេត្តដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈរួមមាន៖ ភ្នំពេញ, ព្រះសីហនុ, កណ្ដាល, ព្រៃវែង, កំពង់ធំ, កំពង់ចាម, កោះកុង៕