បរទេស៖រដ្ឋាភិបាលអន្តរជាតិទទួលស្គាល់ នៃប្រទេសយេម៉ែន បាននិយាយនៅថ្ងៃអាទិត្យថា ខ្លួនបានស្តារឡើងវិញនូវចំណងមិត្តភាព ការទូតជាមួយប្រទេសកាតា ក្រោយការធ្វើពហិការរយៈពេល៤ឆ្នាំដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងចូលរួមដោយប្រទេសអារ៉ាប់ដទៃទៀត។
យោងតាមក្រសួងការបរទេសរបស់ប្រទេសយេម៉ែន បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេស ទើបបានជួបគ្នាជាមួយរដ្ឋមន្ត្រីការបរទេសកាតា នៅក្នុងទីក្រុងដូហា កាលពីថ្ងៃអាទិត្យ ហើយកិច្ចព្រមព្រៀងមួយ បានធ្វើឡើងដើម្បីស្តារឡើងវិញ នូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍មួយ ធ្វើឡើងដោយក្រសួង ការបរទេសកាតា បាននិយាយថា លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានធ្វើការពិនិត្យឡើងវិញនូវ ចំណងមិត្តភាពទ្វេភាគី ប៉ុន្តែមិនបានរំឭកដល់រឿងស្តារចំណងមិត្តភាពនោះទេ។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា នៅក្នុងអំឡុងជំនួបគ្នានោះ រដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman Al-Thani បានគូសបញ្ជាក់ពីតម្រូវការឲ្យមានដំណោះស្រាយនយោបាយមួយ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល៩ឆ្នាំនៅប្រទេសយេម៉ែន៕ប្រែសម្រួល៖ប៉ាង កុង