YAOUNDE៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ថា មានករណីផ្ទុះដ៏កក្រើក នៅក្នុងទីក្រុង Bata ប្រទេសអេក្ខាទ័រ ហ្គីណេ (Equatorial Guinean) កាលពីថ្ងៃអាទិត្យ ដែលបង្កឡើង ដោយឧប្បតិ្តហេតុ និងបណ្តាលឲ្យស្លាប់មនុស្សយ៉ាងច្រើន ដែលបានបង្ហាញថា យ៉ាងហោចណាស់មនុស្ស២០នាក់បាត់បង់ជីវិត និង៦០០នាក់ផ្សេងទៀតបានរងរបួស ។ ក្រុមអាជ្ញាធរ នៅក្នុងប្រទេសនេះបានបញ្ជាក់ដូច្នេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញដោយ ប្រធានាធិបតីរបស់ប្រទេសអេក្វាទ័រ ហ្គីណេ បានថ្លែងថា កាលពីរសៀលថ្ងៃអាទិត្យ នៅជំរុំយោធា Nkoatama នៅក្រុង Bata បានផ្ទុះឆេះឃ្លាំង ដែលបានបង្កជាអគ្គីភ័យឆាបឆេះ នៅជិតកសិដ្ឋានជាច្រើន ដែលបង្កឡើងដោយការផ្ទុះឆេះបន្តបន្ទាប់គ្នា ។
ក្រសួងការពារជាតិរបស់ប្រទេសនេះ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់មាន២០នាក់ និង៦០០នាក់បានរងរបួស ទន្ទឹមនឹងនេះដែរ អគារជាច្រើនខ្នងត្រូវបានបំផ្លាញ ។
ប្រតិបត្តិការរុករក និងជួយសង្គ្រោះបាននៅបន្តធ្វើ ។ ក្រុមអាជ្ញាធរសុខាភិបាល បានអំពាវនាវដល់ពលរដ្ឋដើម្បីចូលរួមបរិច្ចាគឈាម និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីជួយ ។
គួរបញ្ជាក់ថា ប្រទេសអេក្វាទ័រ ហ្គីណេ ជាប្រទេសមួយស្ថិតនៅអាហ្វ្រិកកណ្តាល ដែលប្រទេសគ្របដណ្តប់ដោយព្រៃឈើ និងជាប្រទេស ដែលមានបន្ទុះភ្នំភ្លើងចំនួន០៥កន្លែងផងដែរដែលបន្សល់ទុកនៅលើដីប្រជុំកោះជាច្រើនរបស់ប្រទេសនេះ ។ ប្រទេសនេះ ធ្លាប់បានត្រួតត្រាដោយកងទ័ពប្រទេសអេស្ប៉ាញ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា