សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរសុខាភិបាលបានឲ្យដឹងនៅថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីបន្ថែមទៀតចំនួន២០នាក់ ដែលជាអ្នកឆ្លងវីរុសក្លាយពូជបង្កជំងឺកូវីដ១៩ នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់១៨២នាក់ ។
ក្នុងចំណោមអ្នកដេលបានបញ្ជាក់ថា មានករណីថ្មីនៃការ ឆ្លងវីរុសក្លាយពូជ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍ ហើយ១១នាក់ គឺជាអ្នកនាំចូលពីខាងក្រៅ ទន្ទឹមនឹងនេះដែរ អ្នកនៅសេសសល់ចំនួន០៩នាក់ គឺជាអ្នកឆ្លងជំងឺក្នុងស្រុក ។ នេះបើយោងតាមមជ្ឈមណ្ឌល ត្រួតពិនិត្យជំងឺ បានបញ្ជាក់ដូច្នេះ ។
ក្នុងចំណោមអ្នកដែលមានករណីឆ្លងវីរុសក្លាយពូជ ១៥៤នាក់មកពីចក្រភពអង់គ្លេស ហើយ២១នាក់មកពីអាហ្វ្រិកខាងត្បូង និង០៧នាក់ មកពីប្រទេសប្រេស៊ីល ។ វីរុសក្លាយពូជចំនួន០៣ប្រភេទ ត្រូវបានគេជឿជាក់ថា នឹងធ្វើការឆ្លងជំងឺយ៉ាងច្រើនជាងវីរុសមួយប្រភេទទៀត ។
ប្រទេសកូរ៉េខាងត្បូង បានហាមប្រាមដល់ជើងហោះហើរដឹកអ្នកដំណើរ ដែលបានមកដល់ពីចក្រភពអង់គ្លេស ចាប់តាំងពីថ្ងៃទី២៣ ខែធ្នូ និងបានបន្ថែម ពេលហាមប្រាម រហូតដល់ថ្ងៃទី១១ ខែមីនា ដើម្បីទប់ស្កាត់ទៅនឹងការឆ្លងជំងឺក្លាយពូជ ដែលឆ្លងចូលមក ក្នុងប្រទេស ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
