បរទេស៖នៅថ្ងៃចន្ទនេះប្រទេសស្វីស ទើបតែបានបោះឆ្នោតគាំទ្រយ៉ាងប្រកៀកប្រកិត ដើម្បីសម្រេចថា នឹងដាក់បម្រាមមិនឲ្យមានការពាក់មុខ បិទជិតបែប burka ឬ niqab ដែលក្រុមនារីមូស្លីម និយមនោះនៅតាមទីសាធារណៈឡើយ។
យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះដដែលបានអះអាងថា លទ្ធផលបោះឆ្នោត ដែលធ្វើឡើងក្នុងនោះជា៥១,២ភាគរយបានគាំទ្រទៅលើ បម្រាមនេះខណៈដែល៤៨,៨ភាគរយបន្តគាំទ្រ ឲ្យពួកគេពាក់ម៉ាសមុខនេះជាធម្មតា។
នេះមានន័យថាសំណើរស្នើសុំឲ្យមានបម្រាម នៃការពាក់ម៉ាសមុខបែបនេះ នៅតាមសាធារណៈនឹងចូលជាធរមានក្នុងពេលខាងមុខនេះ។ វាត្រូវបានគេមើលឃើញថា គឺជាកិច្ចខំប្រឹងប្រែងក្នុងការធ្វើយុទ្ធនាការ ដោយគណបក្សពលរដ្ឋស្វីសស្តាំ និយមដែលមានពាក្យស្លោកថា៖ បញ្ចប់ទៅនៃភាពជ្រុលនិយមទៅ! (Stop extremism)។
ជាការឆ្លើយតបទៅនឹងលទ្ធផល នៃការធ្វើបោះឆ្នោតប្រជាមតិនេះផងដែរក្រុមអ៊ីស្លាមរបស់ស្វីសដ៏ធំមួយនៅក្នុងប្រទេសបានហៅថា វាគឺជាថ្ងៃដែលងងឺតបំផុត ឬ a dark day សម្រាប់ក្រុមមូស្លីម៕ ប្រែសម្រួល៖ស៊ុនលី