បរទេស៖ក្រុមហ៊ុនរដ្ឋរបស់ឥណ្ឌូនេស៊ី Bio Farma កាលពីថ្ងៃចន្ទបានប្រកាសថា ខ្លួនទើបតែទទួលបានវ៉ាក់សាំង ប្រមាណជា ១,១លានដូស នៃវ៉ាក់សាំង AstraZeneca គឺជាផ្នែកមួយនៃកម្មវិធីគាំទ្រ ដោយអង្គការសុខភាពពិភពលោក WHO ដែលត្រូវបានហៅឈ្មោះថា COVAX។
ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បាននិយាយទៀតថា តាមផែនការខ្លួននឹងទទួលបាន វ៉ាក់សាំងជំនួយពី COVAX ចន្លោះពី១៣,៧លានដូស ទៅ២៣,១លានដូស។
ហើយតាមការបញ្ជាក់ របស់លោកប្រធានាធិបតី Joko Widodo កាលពីសប្តាហ៍ក៏ធ្លាប់បានអះអាងដែរថា វ៉ាក់សាំង៤,៦លាន ដូសនឹងធ្វើដំណើរមកដល់ នៅក្នុងខែនេះ៕
ប្រែសម្រួល ៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
